រដ្ឋាភិបាល​អនុម័ត​ថវិកា​ជាតិ​ជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ​ឆ្នាំ​២០១៥

រដ្ឋាភិបាល​កម្ពុជា អនុម័ត​ថវិកា​ជាតិ​ប្រមាណ ៣.៩២៤​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ចំណាយ​នៅ​ក្នុង​ឆ្នាំ​២០១៥។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ តុលា ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រកាស​ថា ចំនួន​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​២០១៥ នេះ មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​នឹង​ធានា​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​អោយ​បាន​ប្រមាណ ៧%។

ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី បាន​សម្រេច​ថា ថវិកា​ជាតិ​ឆ្នាំ​២០១៥ នេះ នឹង​ផ្ដោត​ការ​ចំណាយ​ទៅ​លើ​វិស័យ​រដ្ឋបាល​ទូទៅ ការពារ​ជាតិ សន្តិសុខ សង្គមកិច្ច អប់រំ សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។