រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កិច្ចប្រជុំនេះជាដំណើរការកំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅ។ លោកបញ្ជាក់ថា រដ្ឋាភិបាលនឹងចុះអនុវត្តឲ្យមានប្រសិទ្ធភាពនៅមូលដ្ឋាន រៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះស្រាយនៅទីកន្លែង។ បញ្ហានេះ ជាការឆ្លើយតបប្រកបដោយគណនេយ្យភាពក្នុងការលើកកម្ពស់ការផ្តល់សេវាដល់មហាជន។
ទោះជាបែបណាក្តី រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន មិនទាន់ដោះស្រាយបញ្ហាទំនាស់នយោបាយក្រោយការបោះឆ្នោតចប់សព្វគ្រប់នៅឡើយ។ ចំណែកបក្សប្រឆាំង ធ្លាប់បានប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងរដ្ឋសភាបច្ចុប្បន្ននេះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមករា បានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅ ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ដែលមានសមាសភាពជាង ៣០រូបក្នុងមួយក្រុមៗ។ ក្រុមនីមួយៗដឹកនាំដោយឧបនាយករដ្ឋមន្ត្រីជាប្រធាន ទេសរដ្ឋមន្ត្រីជាអនុប្រធាន រដ្ឋមន្ត្រី ជាអនុប្រធាន ហើយក្រុមខ្លះទៀត មានទេសរដ្ឋមន្ត្រីជាប្រធាន ឬក៏រដ្ឋមន្ត្រី រដ្ឋលេខាធិការ ជាប្រធាន រហូតដល់ក្រុមការងារនៅខេត្តមួយចំនួន មាននាយឧត្តមសេនីយ៍យោធាជាប្រធានក្រុមការងារនោះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
