ទន្ទឹមគ្នានេះ គណបក្សសង្គ្រោះជាតិបានធ្វើសកម្មភាពអូសទាញ និងគំរាមកំហែងកម្មករមួយចំនួនឲ្យចូលរួមធ្វើបាតុកម្មខុសច្បាប់របស់ខ្លួន ហើយបានធ្វើសកម្មភាពអុកឡុក រំខានតាមបណ្ដារោងចក្រមួយចំនួន ហើយថា ការរំខាន និងបំផ្លាញទ្រព្យសម្បត្តិតាមរោងចក្រ ជាការរំលោភធ្ងន់ធ្ងរលើសិទ្ធិអ្នកដទៃ និងជាការរំខានដល់ការវិនិយោគដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិ។
រដ្ឋាភិបាលបានអំពាវនាវឲ្យអ្នកដឹកនាំ ក៏ដូចជាអ្នកចូលរួមធ្វើបាតុកម្មទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថគោរពជំហរអព្យាក្រឹត្យ មិនត្រូវធ្វើសកម្មភាពលាយឡំជាមួយសកម្មភាពរបស់គណបក្សនយោបាយឡើយ។ ហើយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអត់ធ្មត់ក្នុងការអនុវត្តតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
