"ការ​ដំឡើង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​បម្រើ​បក្ស"

ដោយ សាន សែល
2016-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជួន សុវណ្ណ ៦២០ ២០១៣
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ ចុះ​អន្តរាគមន៍​ជម្លោះ​រវាង​យុវជន​បក្ស​សង្គ្រោះ​ជាតិ និង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៣ នៅ​មុខ​វត្ត​ដំបូកខ្ពស់ រាជធានី​ភ្នំពេញ។
RFA/Khe Sonorng

សង្គម​ស៊ីវិល​រិះគន់​ការ​ដំឡើង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ថា​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​ដែល​បម្រើ​ផលប្រយោជន៍​បក្ស ខណៈ​ការ​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ដែល​ធ្វើការ​ពិត​ប្រាកដ ត្រូវ​បាន​មើល​រំលង។ ការ​លើក​ឡើង​នេះ បន្ទាប់​មាន​ការ​ដំឡើង​ឋានន្តរសក្ដិ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​បាតុករ។

ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត រិះគន់​ថា យន្តការ​ដំឡើង​ឋានន្តរសក្ដិ​មន្ត្រី​រដ្ឋាភិបាល ច្រើន​ធ្វើ​ឡើង​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​បម្រើ​ឲ្យ​បក្ស ឬ​រដ្ឋាភិបាល។ លោក​បន្ត​ថា ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​អ្នក​ធ្វើការ​ពិត​ប្រាកដ តែ​មិន​អែបអប​បក្ស«បើ​យើង​និយាយ​ពី​ប្រព័ន្ធ​ការងារ​នៅ​ស្រុក​ខ្មែរ​យើង អ្នក​ដែល​ចូលរួម​បង្ក្រាប​បាតុករ តែង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត ដំឡើង​ឋានន្តរស័ក្តិ ក៏ប៉ុន្តែ​មន្ត្រី​ដែល​ធ្វើ​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ មិន​ងាយ​បាន​ឡើង​ឋានន្តរ​ស័ក្តិ»

នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ ៦​រូប ត្រូវ​បាន​ប្រកាស​ដំឡើង​ឋានន្តរសក្ដិ​ពី​ថ្នាក់​នាយ​នគរបាល​ថ្នាក់​ឧត្ដមសេនីយ៍ ទៅ​ជា​នាយ​ឧត្ដមសេនីយ៍។

ឧត្ដមសេនីយ៍​ឯក​ទាំង ៦​រូប​នេះ រួម​មាន​លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក សួស អង្គារ៍ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​នគរបាល​ជាតិ លោក ថោង លឹម អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​លោក ឆៃ ស៊ីណារិទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ។

លោក ជួន សុវណ្ណ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​បាតុករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​ស្ទឹងមានជ័យ និង​មុខ​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស។

​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់​ដេរ​កាល​ពី​ឆ្នាំ​២០១៤ នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន (Yakjin)។

លោក​យល់​ថា ការ​ដំឡើង​ឋានន្តរសក្ដិ​មន្ត្រី​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុករ ជា​សារ​មួយ​ដែល​ជំរុញ​ឲ្យ​មន្ត្រី​ដទៃ​ទៀត យក​ការ​បង្ក្រាប​ដោយ​ហិង្សា​ដើម្បី​បង្ហាញ​គុណ​សម្បត្តិ​ឡើង​ឋានន្តរសក្ដិ«ខ្ញុំ​គិត​ថា ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ផ្សេងៗ​ទៀត​យក​តម្រាប់​ តាម នៅ​ពេល​ណា​ដែល​មាន​ព្រឹត្តិការណ៍​អ្វី​កើត​ឡើង គាត់​យក​តម្រាប់​តាម បង្ក្រាប​ទៅ​លើ​ចលនា​ប្រជាពលរដ្ឋ ទៅ​ដូរ​ជា​ថ្នូរ​ឡើង​ឋានន្តរស័ក្តិ ជាដើម។ យើង​គិត​ឃើញ​ថា អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ នឹង​មិន​អាច​មាន​ការ​បញ្ចប់​បាន​ទេ ប្រសិន​បើ​នៅ​តែ​លើក​ទឹក​ចិត្ត​អ្នក​ប្រើ​ហិង្សា​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ បែប​នេះ​ដែរ»

​លោក អំ សំអាត ថ្លែង​ថា នីតិវិធី​នៃ​ការ​ដំឡើង​ឋានន្តរសក្ដិ​គួរ​តែ​ធ្វើ​តាម​ស្តង់ដារ ពោល​គឺ​ត្រូវ​ផ្អែក​ទៅ​លើ​ស្នាដៃ​ដែល​ជួយ​ប្រជាជន​ពិត​ប្រាកដ មិន​បម្រើ​តែ​បក្ស​របស់​ខ្លួន​ទៅ​លើ​ចំណេះ និង​បទពិសោធន៍​ការងារ«កាល​ណា​ប្រសិន​ជា​មាន​ជា​ប្រព័ន្ធ​បែប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​មន្ត្រី​ផ្សេង​ទៀត។ សូម​ឲ្យ​ការ​ដំឡើង​ឋានន្តរស័ក្តិ ធ្វើ​តាម​ឋានានុក្រម ទៅ​តាម​ស្នាដៃ ទៅ​តាម​ការងារ​ជួយ​ប្រជាពលរដ្ឋ»

​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ មុន​ពេល​មាន​ចលនា​បាតុកម្ម​ទម្លាក់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា លោក ប៉ាន់ខែម ប៊ុនថន ដែល​ជា​ប្រធាន​សម្ព័ន្ធ​សេនា​នាគ និង​ជា​អ្នកដឹកនាំ​បាតុកម្ម​នោះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​ជំនួយការ​របស់​លោក​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Don't worry no one can have 5 stars like me,just 4 stars that is a higher one.No one bet me I am a 5 stars even American don't have it now.

Feb 25, 2016 05:51 PM

អ្នក​អាន​អនាមិក

I guess the more these criminals commit evil deed, the more rewards they get. Hahahaha

Feb 22, 2016 04:50 PM

អ្នក​អាន​អនាមិក

>. កើតចាស់ ឈឺ ស្លាប់ អ្វីៗ អាចប្រែប្រួល !

Feb 21, 2016 08:49 AM

អ្នក​អាន​អនាមិក

Is that a famous CPP thug who beat up women of Boung Kak Lake?

Feb 20, 2016 02:20 PM

អ្នក​អាន​អនាមិក

ឡើងស័ក្ត លួងចិត្ត មិនប្រាកដ បំរើ ជនពាល ល្មោភអំណាច នោះទេ ! ពីព្រោះគាត់ ជាមនុស្ស !

Feb 20, 2016 08:47 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល