0:00 / 0:00
កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានដឹកនាំក្រុមការងាររបស់លោកជាង ៣០នាក់ ចាកចេញពីកម្ពុជា ហើយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ តុលា ដើម្បីទៅស្វាគមន៍សមាជិកថ្មីរបស់បក្សនៅប្រទេសអូស្ត្រាលី (Australia) និងណូវែលហ្សេឡង់ដ៍ (New Zealand)។
ដំណើរទស្សនកិច្ចរយៈពេល ២សប្ដាហ៍របស់មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត គឺធ្វើឡើងស្របពេលដែលប្រជាជនខ្មែរមួយចំនួននៅប្រទេសអូស្ត្រាលី គ្រោងធ្វើបាតុកម្មសម្ដែងការមិនពេញចិត្តនឹងពិធីជប់លៀងរបស់លោកនៅទីនោះ។
សូមស្ដាប់លោក ស៊ុន ហេង រាយការណ៍ព័ត៌មាននេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។