លោក ហ៊ុន សែន ខឹង​លោក កឹម សុខា ដែល​មិន​ធ្វើ​តាម​កិច្ចសន្យា​សម្ងាត់

ដោយ ថា កិត្យា
2017-01-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែង​ក្នុង​កិច្ច​ប្រជុំ នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រលយ​ពាក្យ​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បោក​រូប​លោក ព្រោះ​លោក កឹម សុខា មិន​បាន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​ជួប​និយាយ​គ្នា​ក្នុង​បន្ទប់​សម្ងាត់​នា​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ។ រីឯ​អ្នក​វិភាគ​យល់​ថា កិច្ចសន្យា​នោះ​ប្រហែល​ជា​គ្មាន​អ្វី​ក្រៅ​តែ​ពី​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​បែក​បាក់​គ្នា​នោះ​ទេ។

ភាព​ល្អូកល្អើន​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រយៈពេល​ខ្លី​កន្លង​មក ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​ល្បែង​នយោបាយ​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ប៉ុណ្ណោះ បន្ទាប់​ពី​មេ​ដឹកនាំ​នៃ​បក្ស​ទាំង​ពីរ​ចាប់​ផ្ដើម​ទម្លាយ​អាថ៌កំបាំង និង​ព្រមាន​ទម្លាយ​រឿងរ៉ាវ​សម្ងាត់ៗ​ជាច្រើន​ទៀត​ជា​បន្តបន្ទាប់ ក្រោយ​ពី​ភាគី​ម្ខាងៗ​មិន​គោរព​តាម​សន្យា​ក្រៅ​រង្វង់​ប្រយោជន៍​ជាតិ តែ​ជា​ប្រយោជន៍​បក្សពួក​ផ្ទាល់​ខ្លួន។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​យក​ពេលវេលា​ប្រមាណ​ជា ៤៥​នាទី ដើម្បី​ពន្យល់​ជុំវិញ​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​នោះ ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ធ្វើ​តាម​ការ​សន្យា​រយៈពេល​បី​ថ្ងៃ​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក ហ៊ុន សែន មិន​បញ្ជាក់​ថា កិច្ចសន្យា​សម្ងាត់​នោះ​សំដៅ​លើ​រឿង​អ្វី​នោះ​ឡើយ ក្រោយ​ពី​លោក និង​លោក កឹម សុខា បាន​ជួប​ជជែក​គ្នា​ជា​សម្ងាត់​នា​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ខណៈ​សភា​ពេញ​អង្គ​កំពុង​ដំណើរ​ការ​ប្រជុំ​ជជែក​លើ​ច្បាប់ ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥៖ «ថ្ងៃ​នោះ​យក​ទៅ​ឲ្យ​ខ្ញុំ​ស៊ីញេ​រឿង​មេ​ឃុំ ស៊ាង ចែត ហើយ​បោក​ទាំង​ខ្ញុំ​ទៀត។ បោក​ទាំង​ខ្ញុំ​ទៀត ឯកឧត្តម កឹម សុខា នៅ​ជំពាក់​អី​ខ្លះ​ខ្ញុំ? សន្យា​ថា​បី​ថ្ងៃ ក្រោយ​មក​ថា​នឹង​ធ្វើ តែ​ឯកឧត្តម​អត់​ធ្វើ»

អ្នក​វិភាគ​ថា កន្លង​មក​ពេល​ត្រូវរ៉ូវ​គ្នា​ភ្លាម ភាគី​បក្ស​ទាំង​ពីរ​តែងតែ​ប្រកាស​ផ្ទាល់​មាត់ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​សរសើរ​គ្នា និង​ប្រកាស​រួបរួម​គ្នា ឯកភាព​ជាតិ លែង​ខ្វែង​គំនិត​គ្នា​ទៀត គិត​អំពី​ជាតិ និង​ប្រជាជន តែ​ពេល​ប្រេះឆា​គ្នា​វិញ ពួក​គេ​តែងតែ​ទម្លាយ​នូវ​រឿង​អាថ៌កំបាំង​ដែល​ហាក់​មិន​បាន​គិត​អំពី​ជាតិ និង​ប្រជាជន​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក កឹម សុខា ថា​តើ​អ្វី​ទៅ​ដែល​លោក​សន្យា ហើយ​មិន​ធ្វើ​តាម​នោះ។ រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​លើក​ទូរស័ព្ទ។

ទោះ​យ៉ាង​ណា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ បាន​ទម្លាយ​អាថ៌កំបាំង​មួយ​ចំនួន​នៅ​ពី​ក្រោយ​បក្ស​ទាំង​ពីរ​ខកខាន​ជួប​ចរចា​គ្នា។ លោក​ថា រឿង​នេះ​ដោយសារ​តែ​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ចិញ្ចឹម​ចិត្ត​ចង់​បំបែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ដើម្បី​ស្ថាបនា​ទេ គឺ​ចង់​ចរចា​ដើម្បី​ចាក់​រុក និង​ឆ្កឹះឆ្កៀល​ឲ្យ​លោក កឹម សុខា បែក​បាក់​ជាមួយ​រូប​លោក៖ «គាត់​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ឯកឧត្ដម កឹម សុខា សរសេរ​សំបុត្រ​តាម​អ្វី​ដែល​គាត់​ចង់​បាន បើ​មិន​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់​បាន​ទេ ការ​ប្រើ​ពាក្យពេចន៍ វា​មិន​សមរម្យ វា​មិន​សម្ដែង​ការពិត​ឲ្យ​លោក កឹម សុខា ចេះ​តែ​សរសេរ​ទៅ ហើយ​ថ្ងៃ​ណា​មួយ​គាត់​នឹង​យក​លិខិត​នោះ​មក​ប្រើប្រាស់ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក កឹម សុខា ខ្លួន​ឯង​ផ្ទាល់​មក​រក​រឿង​ខ្ញុំ​វិញ ថា​ខ្ញុំ​នេះ​ហើយ​បាន​និយាយ​អី​មួយ​ណា ឬ​មួលបង្កាច់​អី។ រួច​ហើយ​ទៅ គាត់​មាន​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​បាន​បង្កប់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នឹង​ឲ្យ​ចេញ​មុខ ហើយ​ឲ្យ​មួលបង្កាច់​ខ្ញុំ»

មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លិខិត​ដ៏​អាថ៌កំបាំង​មួយ​ក៏​បាន​លេច​ចេញ​មក។ លិខិត​ដែល​លោក សម រង្ស៊ី លើក​យក​មក​សំអាង ត្រូវ​បាន​ប្រភព​ជិតស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​មក​អាស៊ីសេរី ដែល​ប្រភព​បាន​អះអាង​ថា ជា​សេចក្ដី​ព្រាង​នៃ​លិខិត​ដើម​ផ្ញើ​មក​ជូន​លោក កឹម សុខា ឲ្យ​ចម្លង​តាម ដើម្បី​ឲ្យ​លោក​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្មី​មួយ ថ្កោលទោស​ជន​ណា​ដែល​និយាយ​ប៉ះពាល់​ដល់​គ្រួសារ ប្រពន្ធ​កូន​ចៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​បណ្ដេញ​ជន​នោះ​ចេញ​ពី​គណបក្ស បើ​រក​ឃើញ​ថា ជន​នោះ​បាន​និយាយ​ដូច្នេះ​មែន។

នៅ​ក្នុង​សេចក្ដី​ព្រាង​នោះ ក៏​មាន​ចំណារ​ដែល​មាន​ឈ្មោះ សយ សុភាព ផង​ថា «គោរព​ជូន​លោក​ពូ​ពិនិត្យ​សេចក្ដី​ព្រាង ថ្នាក់​ដឹកនាំ​បាន​ឯកភាព​តាម​ខ្លឹមសារ​នោះ​ហើយ។ ពី​ខ្ញុំ សយ សុភាព»

លោក សយ សុភាព បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មករា ថា លោក​ពុំ​ទទួល​បាន​លិខិត​អ្វី​ទាំងអស់ ហើយ​ខ្លួន​លោក​ផ្ទាល់​ក៏​មិន​មាន​កិច្ចការ​អ្វី​ទាក់ទង​ក្នុង​រឿង​នេះ​ទេ។ លោក សយ សុភាព គឺ​ជា​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​ជួយ​សម្របសម្រួល​អ្នក​នយោបាយ​ជាន់​ខ្ពស់​នៅ​កម្ពុជា ឲ្យ​ជានា​នឹង​គ្នា​វិញ។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​អាស៊ីសេរី ដឹង​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​នៅ​ក្នុង​ក្ដី​សង្ឃឹម​ថា អាច​នឹង​ប្រើប្រាស់​លោក កឹម សុខា ឲ្យ​បណ្ដេញ​លោក សម រង្ស៊ី ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ តែ​ម្ដង។

ប្រភព​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​លោក កឹម សុខា ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ មន្ត្រី​មួយ​រូប ឬ​ពីរ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្កប់​ខ្លួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ធ្វើ​ការ​បម្រើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចេញ​មុខ​បង្ហាញ​ភស្តុតាង​ចោទ​លោក សម រង្ស៊ី ថា​ពិត​ជា​ធ្លាប់​បាន​និយាយ​ពី​រឿង​លោក ហ៊ុន ម៉ាណែត ថា​ជា​កូន​របស់​លោក ឡេ ឌឹកថូ (Le Duc Tho) ពិត​ប្រាកដ​មែន​នៅ​ក្នុង​ការ​ជួបជុំ​ផ្ទៃក្នុង​របស់​គណបក្ស។ អ្នក​វិភាគ​ថា ករណី​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ព្រលយ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ថា លោក កឹម សុខា មិន​គោរព​កិច្ចសន្យា​រយៈពេល​បី​ថ្ងៃ​នោះ។

រីឯ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា វិភាគ​ថា មុន​នឹង​មាន​ការ​លើកលែង​ទោស​លោក កឹម សុខា នោះ ពិត​ជា​មាន​ការ​និយាយ​គ្នា​មួយ​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ព្រោះ​អ្វី​ជា​គោលដៅ​របស់​បក្ស​កាន់​អំណាច គឺ​ចង់​ឲ្យ​បក្ស​ប្រឆាំង​បែក​បាក់​ផ្ទៃក្នុង។ លោក​បន្ត​ថា ប្រសិន​បើ​លោក កឹម សុខា មិន​ធ្វើ​តាម​លោក ហ៊ុន សែន ទេ​នោះ អាច​ឆ្លុះ​បញ្ចាំង​ថា បក្ស​ប្រឆាំង​មិន​មែន​ជា​អាយ៉ង​របស់​បក្ស​កាន់​អំណាច។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ពិភាក្សា​នយោបាយ​ដើម្បី​តែ​ផល​ប្រយោជន៍​របស់​បុគ្គល​ណា​មួយ​នោះ គឺ​នយោបាយ​អត្តឃាត​ខ្លួន​ឯង​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Iron fist HS VS 15 million people

This horrible man"HS" try to get away from many crimes he'd committed,and everybody can see everything in what this bogeyman HunSen try to says one thing and do other...to coverup the crimes in the past and recently.This criminal minds try to destroy its opponent before national election 2018 coming.Day in and day out this stupid outlaw man fear to lose pm election ahead and fear the the new govn't will prosecute this bad dude dictator and its family criminal conspiracy and crime against humanity.Every minute in night in and night out this fugitive just so worry about its opposition party will win this pm election and he'll face a justice of peace.This ruthless dictator worry about his family will be faces...worry about his power...worry about his wealth or assets...worry about his life...worry about the crimes he committed"inner cycle"...worry someone around him...worry about where he's going to...worry many pple will vengeance"karma cycle",worry where is a safety place to live and etc.This horrible man try to commit many bad things before an election coming"crime outrages",that why caused him slept disorder with high blood pressure,high blood sugar,diabetic and some other things.Every time he just thinks what next he'll do...do this...do that or keep voodooing in the facebook from day to day"pm facebook," he is not worry about any national issues beside to commit crime to demolish its opponent election coming.This horrible man not even care about nvc encroaching at eastern border and flooding illegal nvc into Cambodia"coverup the crime",he let the nvc illegal migrants come to vote for him,because he knew the Khmer people not gonna to help him win at all,and although his secreted to let all Khmer commune to registered all those nvc illegals migrants right to vote in election coming,or can vote multip-places with multip-names such as fake ID or false documents.Because this holycrap man"HS"try to says one thing and do other thing to coverup the crime he committed".This jungle man has nowhere to goes and has no too many friend in the international stage...only made friend with a few countries who similarly to him"fascist commies",if he wants go to the west....there're only protest against him and his family clan"shame on him",he/his family clans lost the face in international stage"no body liked HS's family criminal minds".But,some his old top cabinets who had been retired try to help him to do this to do that,say this say that"stupid crooks adviser around him".So, everybody can see what this dictator will do or say something next with ruthless behavior and violation of constitution...break the rule of law with create a new law by his own lip to support whatever he wanted"rule of one-man-lead",if he wants to arrest someone or release someone it ups to him and no anybody else above him"change the subject in every minute or day",it depends on he feels good or bad,if someone made him looks not happy and then he'll use an iron fist repeatedly or warn to those who made him mads.He acted all of things to control it under his iron grip"x.Khmerouge vietminh butcher".So,everybody wait and see how last this dictator would fall and when this evil man will fallen to his knee and say "what do i wrong people?"too late...

Feb 02, 2017 11:18 AM

អ្នក​អាន​អនាមិក

បើសុខៗ លោកកឹម សុខាពិតជាធ្វើខុសមែន ហើយមហាជនយល់ថាខុស និងត្រូវជាប់គុកមែន។ ហើយពេលលោកហ៊ុន សែន ស្នើដល់មហាក្សត្រឲ្យលើកលែងទោស នោះលោកកឹម សុខាពិតជាបោកលោកហ៊ុន សែនប្រើ។

តែតាមរយៈព្រឹត្តការណ៍កន្លងមក លោកកឹម សុខា ត្រូវបានកាត់ទោសទាំងអយុត្តិធម៌ ដោយខាងអជ្ញាធរមិនស៊ើបរឿងអ្នកបញ្ចេញខ្សែសំលេង។ ក្រោយមកលោកហ៊ុន សែន បែរជាដើរតួល្អជួយ។ ទង្វើនេះ វាដូចនិងស្រដៀងទង្វើរបស់វៀតណាមដែលមកលួចដុតផ្ទះខ្មែរ ហើយចាំដល់គេស្រែក ទើបចេញមុខមកពន្លត់វិញ។ ចុងក្រោយឲ្យគេអរគុណ ហើយថាជំពាក់គុណ។

នយោបាយបែបប្រជាភិថុត (បោកប្រាស់រាស្រ្ត) ដូចស្តែងពេកទេដឹង?

បើដឹកនាំប្រទេសទៅរកនីតិរដ្ឋពិត កុំបារម្ភរឿងចាញ់ឆ្នោត។ គេ

Feb 01, 2017 10:22 PM

Oh

ពី Kompongcham

Endless trouble. Sad for khmer people.
Who is to blame? Silly question. Dont we know who's lean and control this country.
Pol pot told us to have a small back of personal belonging. He fought vigorously against Youn. He put the country first. He worried about one day the Vietnamese will swallow Cambodia. Is it true or not by observing events happened in side this small country?

Feb 01, 2017 01:15 AM

Kem Ley

ពី California, USA

Who is to blame? It is not a silly question. It has only four words, but it’s very excellent question. Before I answer your question, I should say he/she who posted this question “Who is to blame?” was a knowledgeable person. To answer your question, the current events happen based on the past events. So, we asked the question “Why is it started and who was starting it?” First thing was “Vietnam War” the war between North and South Vietnam. The North Vietnam had supported by Soviet and China, the South Vietnam supported by America. We the Cambodia are neutral (we don’t have a war with any country) and the Norodom Sihanouk (Cambodia’s King) declared himself as neutral country, but at that time the N. Sihanouk secretly supported North Vietnam (Viet Cong) and allowed Viet Cong stayed inside the country. The CIA (Central Intelligent Agent) knew the N. Sihanouk’s secret, and then the president (Mr. Nixon) of the United States of America ordered to boom in Cambodia, and then we started have the Republic of Cambodia, Democratic of Cambodia (Khmer Rouge), and Vietnamese’s puppet (Hun Sen), etc… Who is to blame? The N. Sihanouk is to blame, all most 2 to 3 million Khmer people die and 100 to 500 thousand Khmer people run out the country, liked me.

Feb 01, 2017 06:49 PM

Kem Ley

ពី California, USA

Good job, you did the right things Mr. Kem Sokha, keep its up!

United we will win!

Jan 31, 2017 08:39 PM

អ្នក​អាន​អនាមិក

Your doom day is starting now Mr.PM. In our beautiful world there is nothing last for ever especially DICTATOR. You should take one step back to think over and free Cambodia from your irony fist.

Jan 31, 2017 09:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល