លោក ហ៊ុន សែន ទទួល​ស្គាល់​សារ​សំឡេង​បែក​ធ្លាយ​ជាមួយ​លោក កឹម សុខា

ដោយ យន់ សាមៀន
2017-03-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
លោក​នាយកគណៈរដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ មីនា ម្សិលមិញ ត្រូវ​បាន​សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) អះអាង​ថា បាន​ទទួល​ស្គាល់​សំឡេង​នៃ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​ដែល​លោក​បញ្ជាក់​ថា លោក​បាន​និយាយ​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

ការ​ផ្សាយ​របស់ ហ្វ្រេសញូវ (Fresh News) លោក ហ៊ុន សែន ទទួល​ស្គាល់​សំឡេង​របស់​លោក​នេះ ក្រោយ​ពេល​ដែល​សារព័ត៌មាន​នេះ​ បាន​ផ្សាយ​បន្ត​នូវ​សំឡេង​កិច្ច​សន្ទនា​ឆ្លើយឆ្លង​រវាង​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​មក។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) ដែល​មាន​ឈ្មោះ​ថា ហ៊ុន សែន បាន​អធិប្បាយ ឬ comment លើ​ទំព័រ Facebook របស់ ហ្វ្រេសញូវ (Fresh News) ថា លោក​ទទួល​ស្គាល់​សំឡេង និង​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​នោះ ប៉ុន្តែ​លោក​បញ្ជាក់​ថា ត្រង់​លោក កឹម សុខា មិន​ទទួល​ស្គាល់ ឬ​ទទួល​ស្គាល់ គឺ​ជា​សិទ្ធិ​របស់​លោក កឹម សុខា។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា ហ៊ុន សែន នោះ​បន្ថែម​ទៀត​ថា លោក​បាន​និយាយ​ឆ្លងឆ្លើយ​ជាមួយ​លោក កឹម សុខា តាម​ទូរស័ព្ទ​ជាច្រើន​លើក និង​ឆ្លង​ឆ្លើយ​តាម​បណ្ដាញ WhatsApp ជាច្រើន​ដង។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក៏​ម្ចាស់​គណនី​ឈ្មោះ ហ៊ុន សែន នោះ មិន​បាន​បញ្ជាក់​ថា នរណា​ជា​អ្នក​លួច​ថត​សំឡេង​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ម្ចាស់​ផេក​ឈ្មោះ សីហា ដែល​មាន​សមត្ថភាព​លួច​ស្ដាប់​ការ​សន្ទនា​លោក និង​លោក កឹម សុខា។ លោក​ថា លោក​ធ្លាប់​ដឹង​ថា មាន​តែ​ចារកម្ម​អាមេរិក​ទេ​ដែល​បាន​លួច​ស្ដាប់​មេ​ដឹកនាំ​អាល្លឺម៉ង់ និង​អឺរ៉ុប មួយ​ចំនួន។

ទោះ​ជា​យ៉ាង​ណា ម្ចាស់​ផេក​ឈ្មោះ ហ៊ុន សែន មិន​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មាន​វិធានការ​យ៉ាង​ណា​ចំពោះ​ការ​លេច​ចេញ​សំឡេង​នៃ​កិច្ច​សន្ទនា​នេះ​ទេ។

នៅ​ក្នុង​ខ្សែ​អាត់​ថត​កិច្ច​សន្ទនា​នោះ សំឡេង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឮ​ច្បាស់​ដូចជា​ថត​ចេញ​ពី​មាត់​ផ្ទាល់ ឯ​សំឡេង​របស់​លោក កឹម សុខា មិន​សូវ​ឮ​ច្បាស់ ហាក់​ថត​ចេញ​ពី​ទូរស័ព្ទ។

ការ​បញ្ចេញ​កិច្ច​សន្ទនា​រវាង​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ គឺ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​មាន​ការ​បែក​ចេញ​នូវ​សារ​ឆ្លើយឆ្លង ដែល​គេ​អះអាង​ថា ធ្វើ​ឡើង​រវាង​លោក កឹម សុខា និង​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​លោក ហ៊ុន សែន ជុំវិញ​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បញ្ចេញ​សំឡេង​ក៏​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី បាន​ផ្ញើ​សារ​អេឡិចត្រូនិក​មួយ​បន្ត​ពី​អ្នក​បញ្ជូន​មក​លោក​ម្នាក់​ទៅ​ឲ្យ​អ្នក​សារព័ត៌មាន បញ្ចេញ​នូវ​កិច្ច​សន្ទនា​ជា​សារ​តែ​តាម​ទូរស័ព្ទ​របស់​កូន​ប្រុស​លោក ហ៊ុន សែន ភរិយា​លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

អាស៊ីសេរី កំពុង​ព្យាយាម​ទាក់ទង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​សំឡេង​កិច្ច​សន្ទនា​ដែល​បែក​ធ្លាយ​នេះ។ អាស៊ីសេរី នឹង​ស្នើសុំ​អត្ថាធិប្បាយ​ពី​លោក ហ៊ុន សែន និង​លោក កឹម សុខា ដើម្បី​បកស្រាយ​ជុំវិញ​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

put this criminal minds in jail

Brought this criminal minds to face a justice please and we can save of millions people's live rather let this monster man do and destroy everything before he's going to hell....just brought this evil man to ICC/IJC and then everything in Cambodia will solved...trust me.

Mar 08, 2017 02:15 PM

KODAK

ពី PHNOM PENH

ហ៊ុនសែនប្រធានអ្នកចាក់រុកខាងCPPទទួលស្គាល់ខ្សែរអាត់សម្លេង​ ​​របស់គាត់សន្ទនាជាមួយលោកកឹមសុខា​បញ្ជាក់ថាគាត់ជាអ្នកចាក់រុកបំបែកបំបាក់CNRPពិតប្រាដណាស់។ប៉ុន្តែសម្លេង
គាត់និយាយពិតប្រាកដមែនរីឯសម្លេងលោកកឹមសុខាជាសម្លេងក្លែងក្លាយ។
សូមបងប្អូនពិចារណារ ហ៊ុនសែនបានទាក់ទាញប្អូនកឹមសុខា​ឈ្មោះកឹមសុខុន
ទៅនៅខាងCPP ហើយកឹមសុខុនហ្នឹងបងប្អូនបង្កើតរបស់កឹមសុខាតើសម្លេងដែលនិយាយតាមខ្សែអាត់កន្លងមកជាមួយនាងស្រីកាត់សក់ ជាមួយហ៊ុនសែនតើដូចកឹមសុខាដែរឫទេ?តើគេអាចយកសម្លេងកឹមសុខុន​មកនិយាយជំនួសបានដែរឫទេ?

Mar 06, 2017 04:54 AM

8 heads redevil HunSen will face a justice in day ahead...

To all Khmer people...all political parties and all military men and women stand side by side...shoulder to shoulder...hand to hand and side with our people and vote to one our party to move our country to a right direction and no one live in fear in day in,in day out ,night in and night out...there is our best time to vote to the party who u liked.Be smart vote to elect the best man who can lead our country and pple to prosperity,harmony,happiness,and peace.

Mar 05, 2017 06:29 PM

អ្នក​អាន​អនាមិក

ល្បិចស្វាស៊ីបាយលាបមាត់ពពែ

Mar 05, 2017 07:50 AM

ហានិភ័យ

ពី តាកែវ

បើទទួលស្គាល់ល្អហើយ រកឃើញមេញុះញង់​តើត្រូវទទួលទោសទេ​ខាងផ្លូវច្បាប់។បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរដឹងពីទង្វើថោកទាបរបស់មេបក្សមួយ​ប្រើអំណាចគំរាមសង្កត់គេយកតុលាការមកដាក់គំនាប។

Mar 05, 2017 03:29 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល