"លោក ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​និង​បំបាក់​ស្មារតី​ពលរដ្ឋ"

ដោយ រាជ វិញ្ញូ
2017-04-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​អ្នកវិភាគ​នយោបាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បន្ទច់បង្អាក់​ដំណើរការ​ប្រជាធិបតេយ្យ និង​កំពុង​បំបាក់​ស្មារតី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ថា កម្ពុជា​នឹង​ជួប​សង្គ្រាម​ឡើង​វិញ ប្រសិនបើ​ពលរដ្ឋ​គាំទ្រ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ ឬ​ឈប់​គាំទ្រ​គណបក្ស​កាន់​អំណាច​របស់​លោក។

ស្រប​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គូប្រកួត​ប្រជែង​សំខាន់​មួយ​សម្រាប់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​នេះ ងាក​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯ​ណោះ​វិញ លើក​ឡើង​អំពី​សង្គ្រាម​ថា អាច​ផ្ទុះឡើង​នៅ​កម្ពុជា ប្រសិនបើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ។ លើស​ពី​នេះ លោក ហ៊ុន សែន ហាក់​ចង់​បញ្ជាក់​ន័យ​ថា មាន​តែ​គណបក្ស​របស់​លោក​មួយ​ប៉ុណ្ណោះ​ដែល​អាច​រក្សា​សន្ដិភាព​សម្រាប់​កម្ពុជា​បាន។

​បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​អ្នក​តាម​ដាន​នយោបាយ​ខ្លះ ថា​លោក​នាយករដ្ឋមន្ត្រី​កំពុង​បន្ទច់បង្អាក់ ឬ​រារាំង​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ខ្លះ​ទៀត​ថា លោក ហ៊ុន សែន មាន​ចេតនា​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច​បណ្ឌិត ចាន់ វិបុលចាន់ ចាត់​ទុក​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ថា​មិន​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​ស្គាល់​អ្វី​ដែល​ជា​តម្លៃ​ពិត នៃ​ដំណើរការ​របប​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ ប៉ុន្តែ​លោក​បន្ត​ថា សារ​ព្រមាន​បែប​នេះ​ហាក់​លែង​មាន​ឥទ្ធិពល​លើ​ពលរដ្ឋ​ទៀត​ហើយ ព្រោះ​សារ​ព្រមាន​ថា នឹង​ផ្ទុះ​សង្គ្រាម​ត្រូវ​បាន​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់​តាំង​ពី​មុន​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ ម្ល៉េះ តែ​ចុង​ក្រោយ​លទ្ធ​បោះឆ្នោត​កាល​នោះ​ស្ទើរ​តែ​របូត​ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ«ការ​បោះឆ្នោត គឺ​ជា​វិធី​មួយ​នាំ​មក​នូវ សន្ដិភាព និង​ធ្វើ​ឱ្យ​សង្គម​មួយ រស់នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ និង​ការ​អភិវឌ្ឍ ហើយ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហាក់​ផ្ទុយ​អំពី​ទ្រឹស្ដី​នេះ ឬ​ផ្ទុយ​អំពី​បដិបត្តិ»

អ្នក​ជំនាញ​ខាង​នយោបាយ​រូប​នេះ​ពន្យល់​ថា សង្គម​មួយ​ដែល​គ្មាន​លទ្ធិប្រជាធិបតេយ្យ គឺ​ជា​សង្គម​ដែល​សំឡេង​ពលរដ្ឋ​មិន​មាន​ឥទ្ធិពល​លើ​មេដឹកនាំ ហើយ​អ្នក​កាន់​អំណាច​ដែល​អាច​ឡើង​គ្រប់គ្រង​ប្រទេស​បាន គឺ​ដោយសារ​ការ​ធ្វើ​បដិវត្តន៍ ឬ​កម្ទេច​ដៃគូ​ម្ខាង​ទៀត។ លើស​ពី​នេះ មេដឹកនាំ​ក្នុង​សង្គម​គ្មាន​លទ្ធិប្រជាធិបតេយ្យ គឺ​តែង​ប្រើប្រាស់​អំណាច​លុយ និង​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដើម្បី​បម្រើ​តែ​ផលប្រយោជន៍​បក្សពួក​ខ្លួន។ លោក ចាន់ វិបុល ថា បច្ចុប្បន្ន​សង្គម​កម្ពុជា ដែល​ធ្លាប់​ឆ្លង​កាត់​របប​កុម្មុយនិស្ត​និយម និង​ផ្ដាច់ការ​និយម គឺ​ត្រូវ​ការ​លទ្ធិប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ​មួយ​ដែល​ឱ្យ​អំណាច​ទៅ​ដល់​ពលរដ្ឋ​ធ្វើ​ជា​ម្ចាស់​របស់​មេដឹកនាំ។

ការ​លើក​ឡើង​ពី​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កម្មវិធី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ ដែល​ទើប​ទទួល​បាន​មេដាយ​មាស​ពិភពលោក នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែ​មេសា បាន​ដាស់តឿន​ពលរដ្ឋ​មុន​ការ​បោះឆ្នោត​ម្ដង​ទៀត​ថា ការ​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ស្មើ​នឹង​ការ​បោះឆ្នោត​ឱ្យ​កម្ពុជា មាន​សង្គ្រាម គ្មាន​សន្តិភាព និង​គ្មាន​ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន៖ «នៅ​ពេល​គណបក្ស​ប្រជាជន​មិន​កាន់​អំណាច តើ​សន្តិភាព​នេះ ត្រូវ​បាន​ធានា​ទៀត​ឬ​អត់? បើ​ការ​លាប​ពណ៌ ការ​ជេរ​ប្រទេច និង​ការ​ប្រមាថ​មាក់ងាយ នៅ​តែ​កើត​មាន​ក្នុង​ចំណោម​មេដឹកនាំ និង​អ្នក​គាំទ្រ​របស់​ពួកគេ»

ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ​ក៏​រំលឹក​ថា មុន​ពេល​មាន​លោក​មក​ដឹកនាំ​គឺ​កម្ពុជា ឆ្លង​កាត់​ការ​ផ្លាស់ប្ដូរ​ពី​ប្រទេស​មាន​សន្តិភាព​រហូត​ដល់​របប​ប្រល័យ​ពូជ​សាសន៍។

​ពាក់ព័ន្ធ​នឹង​សារ​នយោបាយ​គំរាម​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ហាក់​មិន​ចង់​ចាប់​អារម្មណ៍ ឬ​ក៏​ចង់​ឆ្លើយ​តប​អ្វី​ឡើយ ព្រោះ​ថា ជា​សារ​ព្រមាន​ដដែល​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​លោក​ថា គណបក្ស​ប្រឆាំង​នឹង​ដឹកនាំ​តាម​គោលនយោបាយ​របស់​ខ្លួន ហើយ​ក៏​មិន​ដឹកនាំ​តាម​ចុង​កាំភ្លើង​ឡើយ ព្រោះ​គណបក្ស​ពុំ​មាន​កាំភ្លើង​ក្នុង​ដៃ​នោះ​ទេ៖ «ដដែលៗ វា​អត់​មាន​អី​ថ្មី​ទេ ប្រជាពលរដ្ឋ​អត់​ខ្វល់​ទេ គឺ​ពួកគាត់​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​ទាំងអស់​ហ្នឹង ព្រោះ​ការ​ផ្លាស់ប្ដូរ​តាម​សន្លឹក​ឆ្នោត អត់​មាន​សង្គ្រាម​ទេ បើ​ផ្លាស់​ប្ដូរ​តាម​ចុង​កាណុង តាម​កាំភ្លើង ទើប​មាន​សង្គ្រាម»

ជាមួយ​គ្នា​នេះ អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​មិន​ជឿ​ថា ការ​ផ្លាស់ប្ដូរ​នៅ​ពេល​ខាង​មុខ​នឹង​នាំ​ឱ្យ​មាន​សង្គ្រាម​នៅ​កម្ពុជា ដែរ ព្រោះ​ការ​ផ្លាស់ប្ដូរ​នោះ កើត​ឡើង​ពី​ការ​បោះឆ្នោត និង​ឆន្ទៈ​រាស្ត្រ​ប៉ុណ្ណោះ។ លោក​បន្ត​ថា គួរ​តែ​មាន​ការ​បង្កើត​ច្បាប់​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ ចំពោះ​អ្នក​នយោបាយ ពី​បទ​ក្បត់​ប្រជាពលរដ្ឋ ឬ​ក្បត់​ជាតិ ប្រសិន​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប៖ «ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​សង្ឃឹម នៅ​ពេល​ពួកគាត់​ទៅ​បោះឆ្នោត​ទៅ គណបក្ស​ផ្សេង​ឈ្នះ តែ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ មិន​ព្រម​ចុះ​ចេញ​ពី​អំណាច ហើយ​អាច​មាន​សង្គ្រាម​ក្នុង​ស្រុក»

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ទៀត​ថា ក្នុង​នាម​ជា​មេដឹកនាំ​កំពុង​ដឹកនាំ​ប្រទេស មិន​គួរ​លើក​ឡើង​អំពី​សង្គ្រាម​យក​មក​គំរាម​ពលរដ្ឋ​ឡើយ ផ្ទុយ​ទៅ​វិញ គួរ​តែ​លើក​ឡើង​អំពី​សារសំខាន់​នៃ​ការ​បោះឆ្នោត តួនាទី​របស់​ម្ចាស់​ឆ្នោត ជាពិសេស​ត្រូវ​លើក​ឡើង​អំពី​ការ​ត្រៀម​ខ្លួន​របស់​អ្នក​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​មាន​ការ​ទទួល​ស្គាល់ និង​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត។ អ្នក​វិភាគ​បញ្ជាក់​ថា ការ​ប្រុងប្រៀប​បែប​នេះ គឺ​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​ប្រទេស​មួយ​ដែល​កើត​ចេញ​ពី​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ផ្លាស់ប្តូរឱ្យបាន ! យើងជួបសង្រ្គាមច្រើនដងហើយ
ដូច្នេះផ្លាស់ពាក្យពីសង្រ្គាមមកជា សន្តិភាពវិញ។

Apr 23, 2017 07:27 AM

NIK SAIY

ពី Kg CHAM

ខ្លាចចាញ់ឆ្នោតអាណាត់​ទី៦ដូច្នេះត្រូវតែបំភ័យប្រជាពលរដ្ឋឲ្យខ្លាច
សូមប្រជាពលរដ្ឋកុំភយ័អន្តរជាតិគេមិនបណ្ដោយឲ្យវាធ្វើតាម
អំពើរចិត្តទេ៕

Apr 23, 2017 02:51 AM

Be smart khmer pple and curse HS to hellfire

Remember...to 38+years dictator Hun Sen rule...no anyone gonna die along with him...no anyone go to ICC justice system with him...no any million pple sympathy or grieve him...no million pple like or support him...no anyone gonna to help or rescue him...karma would be curse him in day ahead...there are only millions pple who hated and dislike this horrible man would be curse in hellfire and pple will make a party or celebrate on the street when this monster creature disappeared from the planet earth.

Apr 22, 2017 04:54 PM

អ្នក​អាន​អនាមិក

War with whom? Him? If he lose, he just accept the defeat. There will be no war. e just tell hi armed force to accept the result and protect the new leadership, there is no war. Or does he want to creat the war by himself? He talked a lot of waging war because he are very concerning now and armed forces and government officers of a large portion will support new leadership. He is the disease of democracy, peace and development. The longer he stays, the worse to Cambodian people. Its time now and we should waste any more time like 1993.

Apr 22, 2017 03:56 AM

យោបល់

ពី ភ្នុំពេញ

មានអ្នកដឹកនាំ​ប្រទេសកម្ពុជា ប្រសើរជាង អ្នកដឹកនាំសព្វថ្ងៃដែលរករៀងចង់តែសម្លាប់អ្នកស្នេហាជាតិ។

Apr 22, 2017 02:58 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល