លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា តំណែងជានាយករដ្ឋមន្ត្រីរបស់លោកបានរារាំងកូនចៅ និងសាច់ញាតិក្រុមគ្រួសារមិនឲ្យឡើងធ្វើធំបាន ព្រោះលោកមិនចង់ឲ្យមានមតិរិះគន់ថា លោកជាថ្នាក់ដឹកនាំបក្សពួកនិងគ្រួសារនិយម។
លោកថ្លែងដូច្នេះ នៅពេលលោកចូលរួមជាអធិបតីភាពក្នុងសន្និសីទមួយធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី៦ សីហា រៀបចំដោយក្រុមយុវជនដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសបង្កើតរបស់លោក។
នៅក្នុងពិធីនោះ លោក ហ៊ុន ម៉ានី ជាថ្នាក់ដឹកនាំយុវជនផង និងជាសមាជិកសភាមួយរូបផង បានឡើងថ្លែងសុន្ទរកថា បើកកម្មវិធីស្វាគមន៍លោកនាយករដ្ឋមន្ត្រី ដែលត្រូវជាឪពុកបង្កើតរបស់លោករួចហើយក៏អញ្ជើញលោកនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថា។
ខុសសព្វមួយដង មុនថ្លែងសុន្ទរកថា លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា លោកមានការលំបាកក្នុងការរកការងារឲ្យកូនចៅធ្វើមានបុណ្យស័ក្ដិនឹងគេ ដោយសារតែលោកមានតំណែងខ្ពស់ពេក ខ្លាចគេថា លោកជាអ្នកដឹកនាំបក្សពួកនិងគ្រួសារនិយម។ ក្នុងនោះលោកក៏បានលើកឡើងអំពីថ្នាក់ដឹកនាំបក្សប្រឆាំងផងដែរ។
សំឡេងលោក ហ៊ុន សែន៖
ទោះយ៉ាងណា ជារឿយៗអង្គការសង្គមស៊ីវិលនានា រួមទាំងបក្សប្រឆាំងផង បានរិះគន់លោកនាយករដ្ឋមន្ត្រីថា ជាអ្នកដឹកនាំផ្ដាច់ការបក្សពួកនិងគ្រួសារនិយម ដូចជាលោកបានលើកតម្កើងកូនប្រុស ហ៊ុន ម៉ាណែត ធ្វើជាមន្ត្រីយោធាជាន់ខ្ពស់ ឡើងបុណ្យសក្ដិយ៉ាងឆាប់រហ័សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។