សុខភាព​លោក ហ៊ុន សែន ចាប់​ផ្ដើម​ទ្រុឌទ្រោម​ខណៈ​លោក​ថា​អាច​កាន់​អំណាច​៣០ឆ្នាំ​ទៀត

ដោយ មួង ណារ៉េត
2017-12-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo courtesy of Hun Sen Facebook page

សុខភាព​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើម​ទ្រុឌទ្រោម ស្រប​ពេល​ដែល​លោក​អះអាង ថា លោក​អាច​កាន់អំណាច​បាន​រហូត​ដល់ ៣០​ឆ្នាំ​ទៀត។ សញ្ញាណ​ថ្មី​មួយ នៃ​ភាព​ប្រែប្រួល​សុខភាព​នេះ បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ជំនួប ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​បង់ក្លាដេស ដែល​លោក ហ៊ុន សែន ទន់​ជើង​ស្ទើរ​ទប់​ជំហរ​លែង​នឹង ក្នុងចំណោម​សាធារណជន​ជាច្រើន។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា សុខភាព​លោក ហ៊ុន សែន ទ្រុឌទ្រោម​តាម​វ័យ​ចាស់​ជា​ធម្មតា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ទន់​ជើង​ប៊ិះ​ដួល ក្នុង​ពេល​លោក​ទទួល​បដិសណ្ឋារកិច្ច​នាយក​មន្ត្រី​បង់ក្លាដេស នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ៤ ខែ​ធ្នូ។ នេះ​ជា​ករណី​ទី​មួយ​ហើយ ដែល​លោក ហ៊ុន សែន ដើរ​រអិល​ជើង លើ​កម្រាលព្រំ​ពណ៌​ក្រហម ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​លោក​ដួល​ក្នុង​ពេល​ដើរ​ចេញ​ទៅ​ជួប​គណៈប្រតិភូ​អន្តរជាតិ​នោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា លោក ហ៊ុន សែន គ្មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​សុខភាព​នោះ​ទេ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ នេះ​ហាក់​អស់កម្លាំង និង​ហត់នឿយ​បន្តិច ព្រោះ​រវល់​ទៅ​ចូលរួម​ប្រជុំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​នៅ​ពេល​ត្រឡប់​មកដល់​ស្រុក​ភ្លាម លោក​បាន​បន្ត​ដំណើរ​ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​អង្គរវត្ត​បន្ត​ទៀត៖ «(អាយុ) ហុក​ជាង​ហើយ ធម្មតា​ទេ ប៉ុន្តែ មិនមែន​ជា​ការ​បាក់​កម្លាំង​ទេ»

ស្ថានភាព​សុខភាព​របស់​លោក ហ៊ុន សែន ពេល​ចូល​ដល់​វ័យ ៦៥ ឆ្នាំ ក្នុង​ឆ្នាំ ២០១៧ នេះ មាន​ប្រែប្រួល​ខ្លាំង ដោយសារ​តែ ក្នុង​រយៈពេល មិន​ដល់​បី​ខែ​ផង លោក​ត្រូវ​ទៅ​សម្រាក​ព្យាបាល​ជំងឺ នៅ​ក្រៅ​ប្រទេស​រហូតដល់​ទៅ​ពីរ​លើក។

នៅ​ថ្ងៃ​ទី​៤ ឧសភា លោក​ធ្លាក់ខ្លួន​មាន​ជំងឺ ដែល​ចាំបាច់​ត្រូវ​ទៅ​ពេទ្យ​នៅ​ប្រទេស​សិង្ហបុរី​ជាបន្ទាន់ ដើម្បី​ពិនិត្យ និង​ព្យាបាល។ លោក​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​ជាច្រើន​ថ្ងៃ។ កាលពី​ចុងខែ មិថុនា រហូត​ដល់​ជិត​ពាក់​កណ្ដាល​ខែ​កក្កដា លោក ហ៊ុន សែន បាន​បាត់​មុខ​ពី​សកម្មភាព​នយោបាយ​មួយ​រយៈ ដោយ​ត្រូវ​ផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី រហូតដល់​ទៅ​៣​លើក​ជាប់ៗ​គ្នា ព្រោះ​លោក​ត្រូវ ទៅ​សម្រាក​ព្យាបាល​ជំងឺ​ជាបន្ទាន់​ម្ដងទៀត នៅ​ប្រទេស​សិង្ហបុរី ដោយ​ម្តង​នេះ លោក​ត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស​ដោយ​ស្ងាត់ៗ។

 

ក្រោយពី​ទៅ​សម្រាក​ព្យាបាល​ជំងឺ នៅ​ប្រទេស​សិង្ហបុរី ញឹកញាប់​ដូច្នេះ លោកនាយក​រដ្ឋមន្ត្រី ទំនងជា​មិន​ចង់​ឲ្យ​សាធារណជន មើល​ឃើញ​ថា លោក​មាន​បញ្ហា​សុខភាព​ខ្លាំង ទើប​លោក​ចាប់ផ្ដើម​បង្ហាញ​រូបភាព ពាក់ព័ន្ធ​នឹង​ការហាត់​ប្រាណ​របស់​លោក​យ៉ាង​ញឹកញាប់ ជាង​ពេល​ណាៗ​ទាំងអស់។ លោក ហ៊ុន សែន បង្ហាញ​រូបភាព​ហាត់ប្រាណ​ទាំងនេះ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក។

ទោះជា​សុខភាព​ទ្រុឌទ្រោម​ក្ដី លោក ហ៊ុន សែន មិន​នឿយណាយ​ក្នុង​ការ​បន្ត​ក្រាញ​អំណាច ឲ្យ​យូរ​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ​ឡើយ។ លោក​អះអាង ថា​ទោះ​លោក​កាន់អំណាច​បាន ជាង ៣២​ឆ្នាំ​មក​ហើយ​ក្ដី លោក​នឹង​កាន់អំណាច​ឲ្យ​បាន ១០​ឆ្នាំ​ទៅ​មុខ​ទៀត ឬ​រហូតដល់​ជាង ៣០​ឆ្នាំ​ទៀត​ឯណោះ ឲ្យ​សម​នឹង​អ្នក​ដែល​ពូកែ​ប្រដូច​រូបលោក ទៅ​នឹង​មេដឹកនាំ​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក រ៉ូប៊ើត មូហ្គាបេ (Robert Mogabe) ដែល​ទើប​ត្រូវ​បាន​ទម្លាក់​ពី​អំណាច ក្រោយពី​ក្រាញ​អំណាច​អស់​ជាង ៣៧​ឆ្នាំ​រួចមក៖ «មាន​អាមួយ​នោះ មិន​ដឹង​ថា​ស្អី​វា។ ថ្ងៃ​វា​ប្រកាស​ថា លោក ហ៊ុន សែន ធ្វើ​ដូច​មូហ្គាបេ។ បើ​ដូច​មូហ្គាបេ ទាល់តែ​ខ្ញុំ​កាន់អំណាច​ឲ្យ​បាន​ជាង ៣០ឆ្នាំ​ទៀត»

កាលពី​ខែ​សីហា លោក ហ៊ុន សែន បាន​ព្រមាន ថា​គ្មាន​នរណា ទាន់​មាន​លទ្ធភាព ដើម្បី​គ្រប់គ្រង​ស្ថាន​ការណ៍​ស្រុកទេស​ដូច​លោក​នោះ​ទេ បើ​អត់​ពី​លោក​ទៅ។ ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ចង់​ឃើញ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច ជាង​នៅ​បន្ត​ក្រាញ​អំណាច តាមរបៀប​ផ្ដាច់ការ​ដូច​សព្វថ្ងៃ​នេះ ព្រោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស នឹង​មាន​ភាព​ប្រសើរ​ជាង​នេះ បើ​លោក ហ៊ុន សែន សម្រាក​ពី​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

No anybody get away from hellhole

Why this old man needs 99s years old for what...? its too old,can't walk,can't stand,can't talk,can't eat,can't have sex,can't have fun...there's only suffer himself and wast time,wast money,wast pple to take care him for nothing"there only time to go to hell is better than alive"believe me.

Dec 14, 2017 12:13 PM

អ្នក​អាន​អនាមិក

. តាចាស់ ហ៑ុន សែន នេះ ធ្វើអំពើអាក្រក់ ដោយប្រើល្បិចថោកទាប ល្បីពេញពិភពលោកហើយ នៅថា ខ្លួនល្អទៀត
. បាបកម្ម របស់តាចាស់ ហ៑ុន សែន យមរាជជិតមកទារព្រលឹងយកទៅហើយ

Dec 07, 2017 02:52 AM

John

ពី London

ត្រូវទំនាយរាស្ត្រហើយ ព្រះជួយមិនបានទេអ្នកសាងបាប !

Dec 05, 2017 02:58 PM

អ្នក​អាន​អនាមិក

ពី Paris

you're traitor of Khmer Nation. Go out!!!!

Dec 05, 2017 10:36 AM

អ្នក​អាន​អនាមិក

និយាយអញ្ចឹងក្រែងសម្តេចទើបបន់ស្រន់បួងសួងសុំសេចក្តីសុខអោយខ្លួន និងបក្សពួកខ្លួនថ្មីៗនេះទេ ម្តេចក៏ព្រះមិនជួយសម្តេចអញ្ចឹង? ហេតុអីទេវតាគ្មានភ្នែកសោះអញ្ចឹង?

Dec 05, 2017 12:57 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល