ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាឱ្យជនបង្កហិង្សាវាយដំតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ឲ្យរងរបួសធ្ងន់ ចូលមកសារភាពដោយខ្លួនឯង។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ក្រោយពីដំណើរទស្សនកិច្ចរបស់លោកមកពីប្រទេសបារាំង វិញ។ ជាមួយគ្នានេះ លោក ហ៊ុន សែន បានហៅការប្រើអំពើហិង្សាចំពោះអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និងលោក ញ៉យ ចំរើន ថាជារឿងចម្លែក។
សូមស្ដាប់កិច្ចពិភាក្សាអំពីប្រតិកម្មរបស់អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត កែម ឡី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ តាមរយៈការសាកសួររបស់ លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។