លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់ក្នុងអនុក្រឹត្យ កាលពីថ្ងៃទី២៥ ខែមីនា នេះថា មន្ត្រីរាជការដែលទទួលបានប្រាក់ឧបត្ថម្ភទាំងនោះរួមមាន ក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ យោធិន នៃកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកបណ្ដែតដែលកំពុងបម្រើការងារ នៅថ្នាក់ជាតិ និងថ្នាក់ក្រោម ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ ជនពិការដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នសាមី ត្រូវសហការ និងចាត់ចែងរៀបចំការបើកប្រាក់ឧបត្ថម្ភនេះដល់មន្ត្រីរាជការ និងនិវត្តជនទាំងនោះឲ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
