ទស្សនកិច្ចជាផ្លូវការរបស់ប្រមុខដឹកនាំពេលនេះ ក៏ដើម្បីឆ្លើយតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនផងដែរ។
តាមកម្មវិធីនៃដំណើរទស្សនកិច្ចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍គម្រប់ ៤០ឆ្នាំ នៃទំនាក់ទំនងដៃគូអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៥ ដែលចាប់ផ្ដើមពីថ្ងៃទី១២ ដល់ ១៤ ខែធ្នូ ហើយចាប់ពីថ្ងៃទី១៥ ដល់ ទី១៧ ខែធ្នូ ជាដំណើរទស្សនកិច្ចផ្លូវការតបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន។
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជា និងជប៉ុន បានព្រមព្រៀងលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃ ដល់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការកម្ពុជា-ជប៉ុន។ ជាងនេះក៏នឹងផ្តល់ទិដ្ឋាការចេញ-ចូលច្រើនដងរយៈពេលវែងពី ១ឆ្នាំ ទៅ ៣ឆ្នាំ ដល់អ្នកកាន់លិខិតឆ្លងដែនធម្មតានៃប្រជាជនប្រទេសទាំងពីរ ដើម្បីសម្រួលនិងជំរុញកំណើនការផ្លាស់ប្ដូររវាងប្រជាជននៃប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៩ ខែធ្នូ ឲ្យដឹងថា ការលើកលែងទិដ្ឋាការកម្ពុជា-ជប៉ុន អាចនឹងត្រូវប្រកាសក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ នាទីក្រុងតូក្យូ។ ប្រកាសដដែលក៏បានឲ្យដឹងថា ការផ្តល់ទិដ្ឋាការចេញ-ចូលច្រើនដងរយៈពេលវែង ចាប់ពី ១ឆ្នាំ ទៅ ៣ឆ្នាំ ចាប់អនុវត្តកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
