លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកជាអ្នករៀបចំឲ្យលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេចដើម្បីជំនួសលោក សម រង្ស៊ី ដែលទើបលាលែង។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសញ្ញាប័ត្រដល់និស្សិតនៅថ្ងៃទី៦ មីនា ដោយលោកបញ្ជាក់ថា សារសំឡេងដែលបែកធ្លាយរវាងលោក និងលោក កឹម សុខា នោះជាការពិត ហើយលោកបានរៀបចំកិច្ចការនេះ ដើម្បីឲ្យលោកកឹម សុខាធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ៖ «ខ្ញុំ ( ហ៊ុន សែន ) និយាយជាមួយកឹម សុខា និយាយមែន ! ហើយផែនការឲ្យលោក កឹម សុខា ឡើងកាន់បក្ស ខ្ញុំក៏រៀបចំ និយាយឲ្យត្រឹងអ៊ីចឹងម៉ង ! ផែនការនឹងវាច្បាស់ណាស់ ! ដាក់វិសោធនកម្មច្បាប់។ អ៊ីចឹងវាទាល់កន្លែងៗអី ! អីចឹងចាំដល់ឆ្នាំ២០១៨ អី ! ច្បាប់វាឲ្យ៩០ថ្ងៃសម្រាប់រើស ( ប្រធានបក្ស ) ចឹងមិនរើសឲ្យលឿន !»។
ទោះជាយ៉ាងណាក៏ដោយ ការលាលែងពីតំណែងប្រធានបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ហើយជ្រើសរើសប្រធានគណបក្សថ្មីនេះ ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ដើម្បីការពារការរំលាយគណបក្សនេះមុនការបោះឆ្នោតខាងមុខ ដោយលោក ហ៊ុន សែន តាមរយៈសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាដើម៕
សម្ភាសលោក សម រង្ស៊ី ពី ប្រតិកម្មជុំវិញការបញ្ចេញសារសន្ទនា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
