លោក ហ៊ុន សែន ថា​គ្មាន​ពេល​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ​បើ​នៅ​ការពារ​លោក កឹម សុខា

ដោយ ថា កិត្យា
2017-09-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គ្មាន​ពេល​វេលា​ទុក​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ បើ​នៅ​តែ​បន្ត​ការពារ​លោក កឹម សុខា ដែល​លោក​ចោទ​ថា មាន​ទោស​ក្បត់ជាតិ។ ការ​លើក​ឡើង​នេះ ខណៈ សមាជិក​រដ្ឋសភា​បក្ស​កាន់អំណាច​អនុម័ត​ឲ្យ​តុលាការ​បន្ត​ចាត់​ការ​លោក កឹម សុខា។ រី​ឯ​បក្ស​ប្រឆាំង​វិញ ចាត់​ទុក​ការ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ថា ជា​ទង្វើ​ខុស​ច្បាប់ និង​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់។

លោក ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ម្ដងទៀត នៅ​ព្រឹក​ថ្ងៃទី១១ ខែ​កញ្ញា ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​ស្ដាប់​ទៅ​ហាក់​ដូចជា​លោក កឹម សុខា មាន​ទោស​ក្បត់ជាតិ​ដោយ​សេចក្ដី​សម្រេច​របស់​តុលាការ​ទៅ​ហើយ​នោះ លើក​ឡើង​ថា ប្រសិនបើ​បក្ស​នយោបាយ​បន្ត​រារាំង និង​ការពារ​ជន​ក្បត់ជាតិ​នេះ មាន​ន័យ​ថា បក្ស​មួយ​នេះ​ក្បត់​ជាតិ​ទៅ​ហើយ ដូច្នេះ​គ្មាន​ពេល​វេលា​ដើម្បី​ទុក​បក្ស​នេះ​ឲ្យ​ដំណើរការ នៅ​ក្នុង​ប្រជាធិបតេយ្យ​នៃ​កម្ពុជា​តទៅ​ទៀត​ទេ។ លោក​បន្ត​ថា កម្ពុជា​រំលាយ​បក្ស​នយោបាយ​មួយ នៅ​មាន​គណបក្ស​នយោបាយ​ច្រើន​​ទៀត ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត។ «សំឡេង»

ទន្ទឹម​នឹង​ការ​ព្រមាន​រំលាយ​បក្ស​ប្រឆាំង​នេះ នៅ​ឯ​រដ្ឋសភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧រូប ក៏​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ និង​បាន​លើក​ដៃ​អនុម័ត​យល់ព្រម​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា។

ទោះ​មិន​បាន​ចូលរួម​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​ក្ដី លោក ហ៊ុន សែន បាន​បង្ហើប​សំឡេង​ពី​កន្លែង​ចែក​សញ្ញាប័ត្រ​នោះ​ថា ការ​ប្រជុំ​រដ្ឋសភា​នេះ មិនមែន​ជា​ការ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​របស់​លោក កឹម សុខា ទេ ដោយ​លោក​អះអាង​ថា បទល្មើស​ជាក់ស្ដែង​មិន​តម្រូវ​ឲ្យ​ដក​អភ័យឯកសិទ្ធិ​ទេ គឺ​ត្រូវ​ចាប់​ខ្លួន​ជា​បន្ទាន់ រួច​ហើយ​រាយការណ៍​អោយ​រដ្ឋសភា។ លោក​បញ្ជាក់​ទៀត​ថា ប្រសិនបើ​បក្ស​ប្រឆាំង​ចង់​ទប់ ឬ​ផ្អាក​ដំណើរការ​ក្ដី​នេះ គឺ​ត្រូវ​ទាមទារ​ឲ្យ​មាន​សំឡេង ៣ភាគ៤ ទើប​អាច​ផ្អាក​ដំណើរការ​ក្តី​បាន។ តែ​បក្ស​ប្រឆាំង​មិន​មាន​សំឡេង​គ្រប់គ្រាន់​ឡើយ។ «សំឡេង»

ទាក់ទិន​បញ្ហា​នេះ សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឆ្លើយ​តប​ថា រដ្ឋសភា មិន​គួរ​យក​ច្បាប់​ដែល​បត់បែន ដើម្បី​តម្រូវ​សេចក្ដី​ប្រាថ្នា​រដ្ឋាភិបាល ឬ​គណបក្ស​កាន់​អំណាច​ឡើយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះជាតិ មិន​បាន​ការពារ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​នោះ​ទេ ប៉ុន្តែ​បក្ស​ប្រឆាំង​ការពារ​ច្បាប់ និង​ការពារ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ដែរ​ថា ការ​ប្រជុំ​របស់​រដ្ឋសភា​លើ​ករណី​លោក កឹម សុខា នេះ គឺ​មិន​ខុស​ពី​ករណី​លោក អ៊ុំ សំអាន កន្លង​ទៅ​ដែល​ប្រជុំ​សម្រេច​ឲ្យ​តុលាការ​ចាត់ការ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​សោះ​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ មិន​អនុញ្ញាត​ឲ្យ​សភា​ប្រជុំ ដែល​មិន​មាន​កូរ៉ុម​គ្រប់គ្រាន់​ដើម្បី​អនុម័ត ឬ​មួយ​ព្យួរ​អភ័យឯកសិទ្ធិ និង​បញ្ចប់​ការ​ឃុំ​ខ្លួន​អ្នក​តំណាងរាស្ត្រ​ឡើយ។ «សំឡេង»

ដោយ​ឡែក អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ពន្យល់​ថា ការ​ប្រជុំ​វិសាមញ្ញ​លើ​ករណី​លោក កឹម សុខា នេះ គឺ​ធ្វើ​ឡើង​តាម​ប្រការ​៤១​ថ្មី នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដែល​លោក​បាន​គូស​បញ្ជាក់​ថា ការ​អនុម័ត​ទាំងឡាយ​ត្រូវ​យក​តាម​មតិ​ភាគ​ច្រើន​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ក្រៅ​ពី​នេះ មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ឬ​៥០ភាគរយ បូក​១ ត្រូវ​ទុក​ជា​បាន​ការ វៀរលែង​តែ​មាន​ការ​កំណត់​ក្នុង​ច្បាប់​ដោយ​ឡែក។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា បើទោះបី​ជា រដ្ឋសភា​ប្រើ​ប្រការ៤១ថ្មី នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ក៏ដោយ ក៏​ខ្លឹមសារ​នេះ គឺ​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ដដែល។ លោក​បន្ត​ថា ប្រសិនបើ​យោង​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នោះ គឺ​មាន​ន័យ​ថា ការ​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា នោះ លុះត្រាតែ​ដក​អភ័យឯកសិទ្ធិ​ជា​មុន​សិន ដែល​នៅ​តែ​ត្រូវ​ការ​សំឡេង ២ភាគ៣។

ទោះយ៉ាងណា លោក​បញ្ចេញ​ទស្សនៈ​ថា ប្រសិន​បើ​សភា​នៅ​តែ​អនុញ្ញាត​ឲ្យ​តុលាការ អាច​បន្ត​នីតិវិធី​បាន​ក្តី ក៏​គួរ​តែ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា បាន​នៅ​ក្រៅ​ឃុំ ដើម្បី​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ទៅ​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។ «សំឡេង»

មាត្រា៨០ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ការ​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំ​ខ្លួន​សមាជិក​ណាមួយ នៃ​រដ្ឋសភា​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វៀរលែង​តែ​ក្នុង​ករណី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់ស្ដែង។ ករណី​នេះ ស្ថាប័ន​មានសមត្ថកិច្ច ត្រូវ​រាយការណ៍​ជូន​រដ្ឋសភា ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​​​សភា​ជា​បន្ទាន់​ដើម្បី​សម្រេច។ការ​សម្រេច​នេះ ត្រូវ​មាន​ការ​យល់ព្រម​ពី​មតិ​ភាគ​ច្រើន ២ភាគ៣ នៃ​សមាជិក​សភា​ទាំងមូល។ ចំណែក​ ការ​ឃុំ​ខ្លួន ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិនបើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន ៣ភាគ៤ នៃ​ចំនួន​សមាជិក​សភា​ទំាង​មូល។

លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ​ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាម ៗ ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ក្រោម​បទ​ចោទ​របស់​រដ្ឋាភិបាល​ថា ក្បត់​ជាតិ។

ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ទាំង​គ្មាន​ដីកា​អនុញ្ញាត​ពី​តុលាការ​ទៀត​នោះ ក៏​បាន​ធ្វើ​អោយ​មេដឹកនាំ​ប្រទេស​លោក​សេរី ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោលទោស​ការ​ចាប់​ខ្លួន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ប៉ែន កុសល់

ពី តាកែវ

លោកហ៊ុន សែនបោះពាក្យនិយាយចេញ បើមានមនុស្សណាជឿគឺភ្លើសុទ្ធ កាត់គ កាត់ដៃ ពាក្យនេះចេញពីមាត់មេផ្តាច់ការហ៊ុន សែន ខ្មែរស្តាប់ធុញហើយ។ អាផ្តាច់ការវាកំពុងបញ្ចេញកាយវិការព្រោះវានឹងស្មានថាមហាអំណាចគេភ្លេចវា តែវាត្រូវផ្សែងហ៊ុយបន្តិចពីមហាអំណាច និងអឺរ៉ុបក្នុងប៉ុន្មានថ្ងៃមុន ពងល្វារបស់គ្នាវាស្វិតអស់ហើយ។​ បងប្អូនចូរចាំថា យួនសព្វថ្ងៃកំពុងខកបំណងនឹងហ៊ុន សែន ព្រោះគេក្បាត់យួនទៅចាប់ដៃជាមួយសត្រូវយួន ដោយនណារក៏ដឹងហ៊ុន សែនជាមនុស្សយួនឡើកបន្ទុក​ ហើយនោះក៏ជាកំហុសរបស់យួន។ ដំបូងឡើយយួលលើកបន្ទុកលោកតាប៉ែន សុវណ្ណ (អតីតកូនប្រសាររបស់នាយករដ្ឋមន្រ្តីយួនឈ្មោះ ផាម វ៉ាំងដុង Phạm Văn Đồng) តែលោកតាប៉ែន សុវណ្ណ ជាមនុស្សមានប្រាជ្ញា និងជាតិនិយម ម៉្លោះលោកត្រូវបានបានយួនវាយតម្លៃថាជាជនមិនស្តាប់បង្គាប់ ហើយពិបាកដឹកនាំ មានតែមនុស្សល្ងង់ទេបានស្រួលបង្វិល។ ពេលនោះ លោក ឡេ ឌឹកថ Lê Đức Thọ​ មុខងារជាសមាជិកការិយាល័យបក្សទទួលបន្ទុកជាលេខាប្រចាំការនៃគណៈលេខាធិការដ្ឋានផ្នែកចាត់តាំង បានរកមធ្យោបាយកម្ចាត់លោកតាប៉ែន សុវណ្ណ ចេញពីតួនាទីជាមេបក្សកុម្មុយនិស្តខ្មែរ និងចេញពីងារជានាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យដោយចោទគាត់ថាជាមនុស្សចង្អៀតចង្អល់ និងជាតិនិយមហុសហេតុ ដោយលើកមនុស្សអត់ខួរព្រមស្តាប់បង្គាប់ ហ៊ុន សែន ឡើងកាន់តំណែងជំនួស។ ដោយសារ ឡេ ឌឹក​ ថ​ គិឹតថាអាល្ងង់ស្រួល់ដឹក។ តែដល់បច្ចុប្បន្ន ឆ្លងផុតភាពអន្តរកាល យួនបានដឹងខ្លួនថា អាល្ងង់ជាជនបំផ្លាញ និងជាជនដល់ត្រើយសើយគុដ។
ដូច្នេះហើយ បើហ៊ុន សែនកាន់ជើងធូបប៉ុល ពត ចាប់ចិតប្រហារខ្មែរដូចឆ្នាំ៧៥ដល់៧៩ នោះគួររៀបចំផ្នូរអោយគេឆាប់ទៅ ព្រោះទាំងកូនចៅចិនរស់នៅស្រុកខ្មែរ ទាំងខ្មែរគ្រប់សម័យ ទាំងចាម និងយួន នឹងទាញក្បាលហ៊ុន សែនចូលទីមរណៈនៅពេលឆាប់ៗនេះ៕ តែបើហ៊ុន សែនដើរចោលចិនពេលនេះ មកចាប់យួនវិញ ចិននឹងសម្ពងដូចផេះ មិនចាំបាច់ប្រទេសលោកខាងលិចធ្វើទុក្ខអ្វីទេ។
នេះហើយគេថាល្បិចរបស់អាល្ងង់។

Sep 21, 2017 12:11 PM

អ្នក​អាន​អនាមិក

is there any person in Cambodia better than Hun Sen? Please come up tell Hun Sen, or all of Cambodian are chicken.

Sep 12, 2017 12:30 AM

អ្នក​អាន​អនាមិក

_ ហេតុអ្វី បានជា លោក ហ៊ុន សែន មិនចង់អោយមាន ឈ្មោះបក្សសង្គ្រោះជាតិ ដែលជួយជាតិ ជួយប្រជាពលរដ្ឋ អោយចាកផុតពី ភាព ភ័័យខ្លាច នូវការជិះជាន់ របស់ពួកពុករលួយ ????????????????????

Sep 11, 2017 11:41 PM

អ្នក​អាន​អនាមិក

យើងមិនចាំបាច់ឈ្លោះប្រកែក, ឬប្រយុទ្ធជាមួយហ៊ុនសែនទេ, យើងគ្រាន់តែឈប់ស្ដាប់, ឬទទួលយកការបញ្ជាពីគាត់,បន្ទាប់មកគាត់គឺក្លាយជាសាច់ជ្រូក។

Sep 11, 2017 11:37 AM

អ្នក​អាន​អនាមិក

We don't need to argue or fight with Hun Sen we just stop listening to or take orders from him then he is dead meat. he has no control of our lives.

Sep 11, 2017 11:33 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល