តំណាងរាស្ត្រគណបក្សប្រឆាំងពីររូបដែលត្រូវគេវាយប្រកាសថា នឹងមិនទទួលយកសាលក្រមដែលតុលាការនឹងចេញនៅចុងខែឧសភា នេះទេ។
លោក គង់ សភា តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ជាជនម្នាក់ក្នុងចំណោមពីរនាក់ ដែលត្រូវជនមួយក្រុមព្រួតគ្នាវាយនៅពេលបើករថយន្តចេញពីប្រជុំនៅមន្ទីររដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែឧសភា ថា លោកនឹងមិនទទួលយកការកាត់ក្តីដែលតុលាការនឹងចេញសេចក្ដីសម្រេចនៅថ្ងៃទី២៧ ខែឧសភា នោះទេ ដោយឈរនៅលើហេតុផលថា ការកាត់ក្តីនោះធ្វើតែទៅលើមនុស្ស ៣នាក់ ហើយជាង ១០នាក់ទៀតរួចខ្លួន។ លោកនៅតែទទូចសុំអោយតុលាការស្វែងរកជនដៃដល់ដទៃទៀតមកកាត់ទោស។
តុលាការរាជធានីភ្នំពេញ បានបញ្ចប់សវនាការជំនុំជម្រះលើសំណុំរឿងវាយតំណាងរាស្ត្រហើយ កាលពីថ្ងៃទី១០ ខែឧសភា នេះ។ ជនជាប់ចោទទាំងបីរូប បានសារភាពថា ខ្លួនពិតជាបានវាយតំណាងរាស្ត្រមែន ប៉ុន្តែគេមិនស្គាល់ថា ជនរងគ្រោះនោះជាតំណាងរាស្ត្រទេពេលប្រព្រឹត្តហិង្សា។
សូមស្ដាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយនឹងតំណាងរាស្ត្រទាំងពីរ អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។