លោក កឹម សុខា ថា​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះជាតិ​គឺ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​នយោបាយ

ដោយ ទីន ហ្សាការីយ៉ា
2015.07.22
កឹម សុខា ៦២០ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៤។
RFA/Tin Zakariya

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ជា​អនុ​ប្រធាន​រដ្ឋសភា ចាត់​ទុក​ ការ​កាត់​ទោស​សកម្មជន​របស់​ខ្លួន​ចំនួន ១១​រូប​លើ​សំណុំ​រឿង​ចាស់​នោះ ថា​ជា​រឿង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក កឹម សុខា បញ្ជាក់​ថា ករណី​នេះ​លោក​បាន​ទាក់ទង​តំណាង​អង្គ​ទូត​នៃ​ប្រទេស​មហា​អំណាច​មួយ​ចំនួន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​រឿង​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក កឹម សុខា ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​របស់​ខ្លួន​វិញ ឬ​យ៉ាង​ណា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។