គណបក្សសង្គ្រោះជាតិ យកអនុសាសន៍របស់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម ដែលឃាតកបានបាញ់សម្លាប់ ធ្វើជាកម្មវិធីនយោបាយរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១ រដ្ឋសភា លោក អេង ឆៃអ៊ាង បញ្ជាក់ថា លោកបណ្ឌិត កែម ឡី កាលពីលោកនៅរស់រានមានជីវិត បានជួយរៀបចំ និងផ្តល់អនុសាសន៍ជាច្រើនសម្រាប់គណបក្សសង្គ្រោះជាតិ រួមមាន គោលនយោបាយវិមជ្ឈការ និងអនុសាសន៍ផ្សេងៗទៀត។ លោកថា គណបក្សសង្គ្រោះជាតិ នឹងប្រកាសជាសាធារណៈនូវកម្មវិធីនយោបាយនោះនៅថ្ងៃទី១៨ កក្កដា ខាងមុខ ដែលជាថ្ងៃរៀបចំពិធីអបអរសាទរខួប ៤ឆ្នាំនៃការបង្កើតគណបក្ស។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា នៃវិទ្យុអាស៊ីសេរី ជាមួយនឹងលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
