0:00 / 0:00
អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១៧ មិថុនា បញ្ជាក់ជំហរលើការកែទម្រង់នយោបាយជាថ្មីម្ដងទៀត ដោយទាមទារសុំឲ្យមានតុល្យភាពអំណាចរវាងសមាជិកសភាបក្សប្រឆាំងជាមួយបក្សកាន់អំណាច។
លោក កឹម សុខា ដែលទើបត្រឡប់មកពីប្រទេសនូវែលហ្សេឡង់ (New Zealand) ក៏បានទាមទារឲ្យមានការកែទម្រង់ផ្នែកបណ្ដាញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យឯករាជ្យ ដោយបើកឱកាសឲ្យរាល់បក្សនយោបាយនានា រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អាចមានសិទ្ធិផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយឥតរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។
សូមរង់ចាំស្ដាប់បទសម្ភាសន៍ពិស្ដារអំពីព័ត៌មាននេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។