0:00 / 0:00
សហគមន៍ខ្មែរក្រោម គ្រោងធ្វើបាតុកម្មសាជាថ្មីទៀត ដើម្បីទាមទារឲ្យវៀតណាម សុំអភ័យទោសចំពោះសម្ដីអ្នកនាំពាក្យស្ថានទូតវៀតណាម ដែលបាននិយាយថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយនោះ។
បាតុកម្មជាថ្មីនោះ នឹងមានរយៈពេលប្រាំថ្ងៃជាប់ៗគ្នា ដែលគ្រោងនឹងធ្វើនៅដើមខែតុលា ខាងមុខ គឺចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែតុលា។ សហគមន៍ខ្មែរក្រោម និងក្រុមយុវជន បានដាក់សំណើបាតុកម្មនេះទៅកាន់សាលារាជធានីភ្នំពេញរួចហើយ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក វណ្ណ វិចារ និងប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ពីគម្រោងធ្វើបាតុកម្មជាថ្មីនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
