សម្ភាស​លោក គល់ បញ្ញា ពី​បទពិសោធន៍​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​អាមេរិក

0:00 / 0:00

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មក​សហរដ្ឋ​អាមេរិក ដើម្បី​សង្កេតការណ៍​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋ​អាមេរិក ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អង្គារ ទី​៤ វិច្ឆិកា។

លោក​បញ្ជាក់​ថា លោក​នឹង​យក​បទពិសោធន៍​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក នេះ ទៅ​ចែក​រំលែក​នៅ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី យុត្តិធម៌ និង​តម្លាភាព។ លោក គល់ បញ្ញា ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​នឹង​ពិចារណា​ដាក់​ពាក្យ​ធ្វើ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រសិន​បើ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្កើត​យន្តការ​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​តម្លាភាព។

សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​របស់ លោក យន់ សាមៀន ជាមួយ​លោក គល់ បញ្ញា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។