សម្ភាស​អ្នកស្រី មូរ សុខហួរ ស្ដីពី​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ

0:00 / 0:00

អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​សហរដ្ឋ​អាមេរិក ធ្វើ​យុទ្ធនាការ​ដឹក​នាំ​ស្ត្រី​ខ្មែរ​អាមេរិកាំង និង​អង្គការ​ស្ត្រី​អាមេរិក មួយ​ចំនួន​ទៀត ចូល​រួម​ចលនា​តស៊ូ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​កម្ពុជា ប្រើប្រាស់​ដើម្បី​បញ្ចេញ​មតិ និង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៅ​កម្ពុជា។

អ្នកស្រី​ក៏​បាន​ជួប​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក ជម្រាប​ជូន​មន្ត្រី​ទាំង​នោះ ពី​ជ័យជម្នះ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។

សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​របស់ លោក យន់ សាមៀន និង​អ្នកស្រី មូរ សុខហួរ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។