សម្ភាស​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​រូប​ស្ដីពី​សមភាព​ស្ត្រី​ក្នុង​ឆាក​នយោបាយ

0:00 / 0:00

កិច្ច​ប្រជុំ​លើក​ទី​៥៩ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​ស្ត្រី បាន​បង្ហាញ​របាយការណ៍​ថា ជាទូទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​នៃ​អនុសញ្ញា​សិទ្ធិ​ស្ត្រី (CDAW) ទាំងអស់ សុទ្ធតែ​បរាជ័យ​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារី តាម​ការ​សន្យា​នៃ​ផែនការ​សកម្មភាព​របស់​ប្រជុំ​កំពូល​លើក​ទី​៤ របស់​ស្ត្រី​នៅ​ទីក្រុង​ប៉េកាំង កាល​ពី ២០​ឆ្នាំ​មុន។

កិច្ច​ប្រជុំ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក នា​ពេល​នេះ បាន​លើក​យក​ផែនការ​ជំរុញ​ឲ្យ​មាន​សមភាព​រវាង​បុរស និង​ស្ត្រី នា​ឆ្នាំ​២០៣០ នៅ​លើ​វិស័យ​ធំៗ​មាន​ការ​ចូលរួម​ក្នុង​នយោបាយ ជាដើម។

តើ​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​សំខាន់​យ៉ាង​ណា ដើម្បី​ជួយ​កម្ពុជា ឲ្យ​សម្រេច​គោលដៅ​នេះ?

សូម​ស្តាប់​ការ​បកស្រាយ​របស់ អ្នកស្រី ធីតា ឃិះ នាយិកា​អង្គការ​សីលការ (SILAKA) និង​អ្នកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍ ដើម្បី​កម្ពុជា (GADC) តាម​រយៈ​ការ​សាកសួរ​របស់ អ្នកនាង កេសរណ្ណីយ្យា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។