កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន (US-ASEAN) មានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ នៅមជ្ឈមណ្ឌលឧទ្យាន សាន់នីឡែនដ៍ (Sunnylands) នៃរដ្ឋកាលីហ្វ័រញ៉ា (California) នោះ ត្រូវបានអ្នកជំនាញសិក្សាពីកិច្ចការអន្តរជាតិ មើលឃើញថា មេដឹកនាំអាស៊ានមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហារួមគ្នាថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។
អ្នកជំនាញកិច្ចការបរទេសលើកឡើងថា សេចក្ដីថ្លែងការណ៍រួម ១៧ចំណុច ដែលមេដឹកនាំទាំងអស់បានអនុម័ត និងចេញសេចក្ដីថ្លែងការណ៍រួមគ្នានោះ គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ឲ្យមេដឹកនាំអាស៊ានទាំងអស់ ត្រូវអនុវត្ត ហើយគេរំពឹងថា មេដឹកនាំអាស៊ានដែលប្រទេសខ្លះកំពុងមានបញ្ហាផ្ទៃក្នុងរបស់ខ្លួននោះ នឹងអាចដោះស្រាយបាន ដើម្បីឈានទៅដល់ការសម្រេចលើសេចក្ដីថ្លែងការណ៍រួមនេះ។
សូមស្ដាប់បទសម្ភាសន៍របស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ លោក គង់ ភោគ ជាប្រធានវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
