សម្ភាស​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទស្សនកិច្ច​នៅ​អាមេរិក​ដើម្បី​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា

0:00 / 0:00

លោក ញ៉យ ចំរើន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ចាម។ លោក គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ក្នុង​ការ​បង្កើត និង​ដឹក​នាំ​ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨។

កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា លោក ញ៉យ ចំរើន ត្រូវ​បាន​កង​កម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ វ៉ៃ​ឲ្យ​របួស​ក្បាល​ជា​ទម្ងន់ ខណៈ​លោក​ចេញ​ឃោសនា​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា ស្រុក ខេត្ត ខណ្ឌ រាជធានី។

សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​របស់ លោក តាំង សារ៉ាដា ជាមួយ លោក ញ៉យ ចំរើន ក្នុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ប្ដឹង​ទៅ​ការិយាល័យ​ស៊ើប​អង្កេត​សហរដ្ឋ​អាមេរិក អែហ្វ.ប៊ី.អាយ (FBI) និង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អំពី​ករណី​អំពើ​ហិង្សា​របស់​កង​កម្លាំង​រដ្ឋាភិបាល​កម្ពុជា មក​លើ​ពលរដ្ឋ​ទន់​ខ្សោយ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។