មន្ត្រី​មួយ​រូប​ប្រាប់​ពី​របៀប​គ.ជ.ប​ជ្រើសរើស​យក​លោក ទេព នីថា ជា​អគ្គលេខាធិការ

ដោយ ជុន ច័ន្ទបុត្រ
2016-01-23
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេព នីថា គ.ជ.ប ៣០៥
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។
Photo: RFA

ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​ជ្រើសរើស​យក​លោក ទេព នីថា ដែល​ជា​អគ្គលេខាធិការ​ចាស់​នៃ គ.ជ.ប អោយ​ធ្វើ​ជា​អគ្គលេខាធិការ​ក្នុង​អាណត្តិ​ថ្មី​នេះ​ម្ដង​ទៀត បើទោះជា​មាន​បេក្ខជន​ផ្សេង​ទៀត​បាន​ដាក់​ពាក្យ​ក៏ដោយ​ចុះ។

ការ​តែងតាំង​អគ្គលេខាធិការ​មុខ​ដដែល​នេះ បាន​ធ្វើ​អោយ​សាធារណជន​រិៈគន់​យ៉ាង​ខ្លាំង​ដល់ គ.ជ.ប។ លើស​ពី​នេះ​ទៀត គ្មាន​នរណា​ដឹង​ទេ​ថា តើ​លោក ទេព នីថា ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​អគ្គលេខាធិការ​នៃ គ.ជ.ប ម្ដង​ទៀត​នេះ ដោយ​របៀប​ណា​ទេ ពីព្រោះ គ.ជ.ប មិន​បាន​បង្ហាញ​ដល់​សាធារណជន​នូវ​នីតិវិធី​ជ្រើសរើស​នោះ​ឡើយ។ បញ្ហា​នេះ បណ្ដាល​អោយ​មាន​មន្ទិល​សង្ស័យ​អំពី​តម្លាភាព​ការងារ​របស់ គ.ជ.ប។

មតិ​រិះគន់​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ ដែល​កន្លង​មក​គណបក្ស​ប្រឆាំង​មួយ​នេះ តែង​ប្រកាស​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​យក លោក ទេព នីថា អោយ​មក​ធ្វើ​ជា​អគ្គលេខាធិការ គ.ជ.ប សា​ជា​ថ្មី​ទៀត។

ដើម្បី​ចង់​បំភ្លឺ​ដល់​សាធារណជន​អោយ​ជ្រាប​ពី​បញ្ហា​ចម្រូងចម្រាស​នេះ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ដែល​បម្រើ​ការ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ទម្លាយ​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​ការ​ផ្ដល់​បទសម្ភាសន៍ នៅ​ពេល​ថ្មីៗ​នេះ ដោយ​សុំ​មិន​បញ្ចេញ​សំឡេង​អំពី​របៀប​ដែល ​គ.ជ.ប ជ្រើស​រើស​យក​លោក ទេព នីថា ធ្វើ​ជា​​អគ្គលេខាធិការ។

សូម​ស្ដាប់​សំណួរ និង​ចម្លើយ​រវាង​លោក ជី វិតា និង​លោក ជុន ច័ន្ទបុត្រ តំណាង​អោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ និង​បញ្ចេញ​សំឡេង​លោក​ផ្ទាល់​នោះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

savann chau

ពី Canada

គណបក្យប្រជាជន់ មានមនុស្យចេះដឺងច្រើនណាស់ មិនមែនតែ ទេព នីថាទេ ក៏ប៉ុន្តែអ្នកអស់ទំាងនោះចេះតែច្ួាប់ ត្រង់ថាឲ្យចេះបន្លំទិន្ន័យសន្លឺកឆ្នោត គឺអ្នកអស់វាមិនចេះ ម្លោះគឺមានទេព នីថាទេខាងស្ទាត់ជំនាញដែលធ្វើឲ្យចំណេញទៅបក្យប្រជាជន់គ្រប់អាណាត់ ចំាមើល 2018 ឈ្នះទៀត

Jan 25, 2016 11:35 AM

អ្នក​អាន​អនាមិក

ចរិកអាក្រក់បំផុតរបស់មេដឹកនាំCNRP​គឺថា៖ បើនរណាមិនធ្វើតាមចិត្តអាញ់ចង់បានគឺមិនប្រជាធិបត្តេយ្យ បើនរណាមិនគាំទ្រអាញ់គឺយួន។

Jan 24, 2016 07:50 PM

អ្នក​អាន​អនាមិក

So this guy brings his expertise in committing election fraud. How is this going to help NEC?

Jan 24, 2016 02:38 PM

អ្នក​អាន​អនាមិក

សំខាន់ប្រជាជនតាមអោយជាប់

Jan 24, 2016 07:34 AM

អនាមិក

ពី ព្រៃវែង

ក្រៅពីទេព នីថាគ្មាននរណាធ្វើអគ្គលេខាធិការ គ ជ​ ប កើត ដូចគ្នាក្រៅពីលោកហ៊ុន សែន គ្មាននរណាធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជាកើត។ នេះហើយកម្ពុជា។

Jan 24, 2016 05:26 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល