ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានគូប្រជែងនយោបាយវាយសន្ធាប់ផ្ទួនៗគ្នារាប់តាំងពីការបំភ័យឲ្យរត់ចោលស្រុក រត់ចោលគណបក្ស និងទីបំផុត លោកត្រូវបាត់បង់សមាជិកភាពជាសមាជិករដ្ឋសភា។ ចុងក្រោយនេះ តំណែងជាប្រធានក្រុមភាគតិចរបស់លោក ក៏ត្រូវបានគេប្ដូរទៅឲ្យលោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ វិញដែរ។
ស្ថានការណ៍ចុងក្រោយនេះ ត្រូវបានគេមើលឃើញថា អាចឈានដល់ការបែកបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី មានប្រសាសន៍ថា នរណាដែលកំពុងប៉ុនប៉ងបំបែក សម រង្ស៊ី ពី កឹម សុខា គឺកំពុងតែយល់សប្តិសុទ្ធសាធ។
តើលោក សម រង្ស៊ី មានអ្វីជាសំអាងថាសម្ពន្ធភាពផ្ទៃក្នុងរបស់លោកនៅតែរឹងមាំ?
សូមស្តាប់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
