លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា នៅក្នុងបេសកកម្មរបស់លោកនៅក្រៅប្រទេស គឺទទួលបានជោគជ័យ បន្ទាប់ពីលោកបានជួបមេដឹកនាំប្រទេសមួយចំនួននៅសហគមន៍អឺរ៉ុប ដែលលោកបានលើកពីបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី អះអាងថា សហគមន៍អន្តរជាតិបានថ្កោលទោសរដ្ឋាភិបាលឯកបក្ស ដែលបានប្រើអំពើហិង្សា និងបាញ់សម្លាប់ប្រជាពលរដ្ឋ និងកម្មករក្នុងពេលធ្វើបាតុកម្មកន្លងមកនោះ។ លោក សម រង្ស៊ី បញ្ជាក់ថា សហគមន៍អន្តរជាតិបានថ្កោលទោស និងដាក់សម្ពាធរដ្ឋាភិបាលឯកបក្ស ដែលបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហាមមិនឲ្យមានការជួបជុំគ្នានោះ។
សូមស្ដាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ទីន ហ្សាការីយ៉ា និងលោក សម រង្ស៊ី អំពីបញ្ហានេះលម្អិតដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
