សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ៖ កម្ពុជា​មាន​វប្បធម៌​សងសឹក​មិន​ចេះ​ចប់

ដោយ ជុន ច័ន្ទបុត្រ
2016.05.13
សូ ចន្ថា ៨៥៥ ២០១៥ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​ប្រតិកម្ម​ខ្លាំងៗ ចំពោះ​គណបក្ស​ប្រឆាំង​ថា ប្រសិនបើ​គណបក្ស​មួយ​នេះ​មិន​ឲ្យ​គ្រួសារ​របស់​លោក​បាន​សុខ នោះ​លោក​នឹង​មិន​ឲ្យ​គណបក្ស​នេះ​បាន​សុខ​ដូច​គ្នា។ ភ្លាមៗ​ក្រោយ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន នោះ​ទេ។

ចំណែក​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​វិញ ពួកគេ​ចាត់​ទុក​ថា ពាក្យ​សម្ដី​ដែល​ប្រមុខ​រដ្ឋាភិបាល​លើក​មក​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​សងសឹក​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទៅ​វិញ។

លោក​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់ លោក សូ ចន្ថា ថែម​ទាំង​ហៅ​អំពើ​នេះ​ថា ជា​ការ​ខ្វះ​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​ផង។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សូ ចន្ថា អំពី​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។