លោក ម៉ម សូណង់ដូ៖ វិទ្យុ​សំបុកឃ្មុំ​អាច​នឹង​ត្រូវ​បិទ​ទ្វារ​នៅ​ចុង​ឆ្នាំ​នេះ

0:00 / 0:00

លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ដំណើរការ​វិទ្យុ និង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទៅ​ថ្ងៃ​អនាគត។

លោក ម៉ម សូណង់ដូ មាន​ប្រសាសន៍​ថា ស្ថានីយ​វិទ្យុ​របស់​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​ថវិកា នឹង​អាច​បិទ​ទ្វារ​មិន​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​២០១៣ នេះ។

លោក​បន្ត​ថា បញ្ហា​ថវិកា​បណ្ដាល​មក​ពី​ក្រសួង​ព័ត៌មាន បាន​រឹត​បន្តឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​បដិសេធ​សំណើ​សុំ​សាងសង់​ស្ថានីយ​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុក​ឃ្មុំ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ធ្លាក់​ចុះ។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក យន់ សាមៀន និង​លោក ម៉ម សូណង់ដូ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។