តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ កាលពីថ្ងៃទី១៥ កក្កដា អះអាងថា លោកមិនអាចទទួលយកការឆ្លើយតបរបស់លោក សុខ អាន លើកិច្ចសន្យាគ្រប់គ្រងព្រលានយន្តហោះបានទេ។
លោកបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី សុខ អាន មិនបានបង្ហាញឯកសារនានា ពាក់ព័ន្ធនឹងកិច្ចសន្យារវាងរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនបារាំង ឈ្មោះ វ៉ាំងស៊ី អ៊ែរ៍ផត (Vinci Airport) ក្នុងការគ្រប់គ្រងព្រលានយន្តហោះចំនួន៣ គឺ ទី១ នៅរាជធានីភ្នំពេញ ២ នៅខេត្តសៀមរាប និងទី៣ នៅខេត្តព្រះសីហនុ ជាពិសេស គឺមិនបានឆ្លើយឲ្យចំសំណួររបស់លោក។
លោក សុន ឆ័យ បញ្ជាក់ជំហរថា បើមិនមានការបំភ្លឺណាមួយសមស្របនោះទេ លោកនឹងផ្ញើលិខិតទៅស្ថានទូតបារាំង ឬរដ្ឋាភិបាលបារាំង បន្តទៀត ដើម្បីស្នើសុំកិច្ចសន្យារបស់ក្រុមហ៊ុនបារាំង នេះ។
សូមស្ដាប់បទសម្ភាសន៍ផ្ទាល់ជាមួយលោក សុន ឆ័យ តាមការសាកសួររបស់លោក ជុន ច័ន្ទបុត្រ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។