លោក អ៊ុំ សំអាន អះអាង​ថា​លោក​កំពុង​ស្វែងរក​ការ​ពិត​អំពី​បញ្ហា​ផែនទី​ខ្មែរ​នៅ​អាមេរិក

0:00 / 0:00

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បេសកកម្ម​របស់​លោក​មក​កាន់​សហរដ្ឋ​អាមេរិក នៅ​ពេល​នេះ គឺ​ដើម្បី​ស្វែងរក​ការ​ពិត​អំពី​បញ្ហា​ផែនទី​របស់​ប្រទេស​កម្ពុជា ដែល​ល្បី​ថា​មាន​ការ​បាត់​ពី​អង្គការ​សហប្រជាជាតិ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែង​រិះគន់​ឥត​សំចៃ​មាត់​លើ​បញ្ហា​អធិបតេយ្យភាព​កម្ពុជា រូប​នេះ អះអាង​ថា លោក​ក៏​មាន​គម្រោង​ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំឃាំង។

សូម​ស្តាប់​កិច្ច​សម្ភាសន៍​របស់ លោក តាំង សារ៉ាដា ជាមួយ លោក អ៊ុំ សំអាន ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។