គណបក្សនយោបាយនីមួយៗ មានវិធីសាស្ត្ររៀងៗខ្លួនក្នុងការទាក់ទាញយុវជនអោយចូលរួមគាំទ្របក្សរបស់ខ្លួន។ គណបក្សខ្លះដែលសម្បូរធនធាន ដូចជាគណបក្សប្រជាជនកម្ពុជា ជាដើម ជាញឹកញយតែងរៀបចំកម្មវិធីទាក់ទាញយុវជនតាមការផ្ដល់ផលប្រយោជន៍ភ្លាមៗតែម្ដង ដូចជាមិនត្រឹមតែមិនអោយបង់ប្រាក់ក្នុងការចូលរួមកម្មវិធីទេ ថែមទាំងផ្ដល់ប្រាក់ឧបត្ថម្ភ ឬជារង្វាន់ទៀតផង។
គណបក្សដែលមិនសូវសម្បូរធនធានវិញ ដូចជាគណបក្សសង្រ្គោះជាតិ ជាដើម ទាក់ទាញយុវជនដោយពន្យល់អំពីផលប្រយោជន៍វែងឆ្ងាយទៅអនាគត ទៅវិញ។
សូមស្ដាប់បទសម្ភាសន៍រវាង លោក ជុន ច័ន្ទបុត្រ ជាមួយនឹងអ្នកចូលប្រឡូកនឹងកិច្ចការយុវជនរបស់គណបក្សសង្រ្គោះជាតិ គឺលោក អៀ ចាន់ណា និងលោក សុភ័ណ្ឌ ឡារី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
