អាជ្ញាធរ​កំពង់ឆ្នាំង​បិទ​សាឡាង​ចំ​ថ្ងៃ​មេ​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ជួប​អ្នក​គាំទ្រ

សាឡាង​នៃ​កំពង់​ចម្លង​កោះថ្កូវ ដែល​ធ្លាប់​ដឹក​អ្នក​ដំណើរ​រាល់​ថ្ងៃ​ពី​ត្រើយ​ម្ខាង​ទន្លេ គឺ​តំបន់​នានា​ក្នុង​ស្រុក​ជលគីរី មក​កាន់​ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​បិទ​តាំង​ពី​ម៉ោង ៦​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ។

ការ​បិទ​កំពង់​ចម្លង​នេះ មាន​ការ​អះអាង​ពីរ​ខុស​គ្នា គឺ​ខាង​អាជ្ញាធរ​អះអាង​ថា ដោយសារ​សាឡាង​ខូច តែ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ចោទ​ថា អាជ្ញាធរ​បិទ​កំពង់​ចម្លង​នេះ​មាន​ចេតនា​ចង់​ផ្ដាច់​ផ្លូវ មិន​ឲ្យ​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​មក​ជួប​មេ​បក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២០ កុម្ភៈ នេះ។

ស្រប​ពេល​នេះ​ដែរ អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ប្រដាប់​ដោយ​ដំបង ដែល​ពួក​គាត់​អះអាង​ថា ទុក​សម្រាប់​ចង​ទង់ជាតិ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់ត្រឡាច ខណៈ​មាន​ប៉ូលិស​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។