“សមត្ថកិច្ច​អាច​មិន​ចាប់​ខ្លួន​លោក កឹម សុខា"

ដោយ តាំង សារ៉ាដា
2016-06-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា អះអាង​ថា សមត្ថកិច្ច​អាច​មិន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឲ្យ​ជាតិ​ខាត ហើយ​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​ថា បញ្ហា​របស់​បុគ្គល​ម្នាក់​គ្មាន​អ្វី​សំខាន់​ជាង​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នោះ​ទេ៖ «ជា​ទស្សនៈ​បុគ្គល​ផ្ទាល់​របស់ខ្ញុំ​ទេ បើ​ចាប់​លោក កឹម សុខា ទៅ​នាំ​ឲ្យ​ជាតិ​ខាត​ប្រយោជន៍ អ៊ីចឹង​យើង​ទៅ​ចាប់​យក​មក​ធ្វើ​អី? បើ​ពេល​ហ្នឹង​ចាប់​វា​មិន​បាន ចាំ​ពេល​ក្រោយ​ទៅ​ក៏​បាន​ដែរ វា​មិន​ទៅ​ពិបាក​អី។ វា​មិន​សំខាន់​ចាប់​ខ្លួន​លោក កឹម សុខា ទៅ​ជាតិ​យើង​លែង​អភិវឌ្ឍន៍​ឯ​ណា សំខាន់​យើង​រក​បាន​សន្តិភាព​បច្ចុប្បន្ន​នេះ។ មាន​សន្តិភាព មាន​ស្ថិរភាព​នយោបាយ មាន​ការ​អភិវឌ្ឍ​ត្រឹមត្រូវ​អា​ហ្នឹង​យើង​ផ្តល់​ឲ្យ​គេ​ទៅ ហើយ​ចំពោះ​ករណី​លោក កឹម សុខា ថ្ងៃ​ណា​ក៏​បាន​ដែរ។ ប្រទេស​យើង​ចេះ​តែ​ជឿនលឿន​ទៅ ចេះតែ​ទៅមុខ​ទៅ។ សំខាន់​គឺ​ជា​តិ​យើង​ទេ មិន​បុគ្គល​ផ្ទាល់​ខ្លួន​ទេ»

​ការ​អះអាង​របស់​លោក ខៀវ សុភ័គ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា។

ក្រុម​និស្សិត​ព្រមាន​ធ្វើ​បាតុកម្ម​ប្រសិន​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា

កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ចលនា​និស្សិត​មួយ​ក្រុម​ប្រកាស​ដឹកនាំ​សិស្ស និស្សិត និង​សមាជិក​ទូទាំង​ប្រទេស​ប្រមាណ ៤​ពាន់​នាក់ ធ្វើ​បាតុកម្ម​អហិង្សា ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះ​ជាតិ ទាំង​មាន​អភ័យឯកសិទ្ធិ​សភា។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ឡេង សេងហុង ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ពុធ ថា គម្រោង​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​បុព្វហេតុ​ការពារ​រដ្ឋធម្មនុញ្ញ​ពី​ការ​រំលោភ​បំពាន​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​ក្រុម​អ្នក​កាន់​អំណាច៖ «គម្រោង​នេះ​គឺ​ខាង​សហព័ន្ធ​បញ្ញវន្ត​អត់​ទាន់​មាន​លប់​ទៅ​ណា​ទេ។ យើង​នៅតែ​ឃ្លាំមើល​ប្រសិនបើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា មែន​នោះ គឺ​យើង​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ដដែល។ ពួកយើង​មាន​សមាជិក​នៅ​ទូទាំង​ប្រទេស​ជាង ៤​ពាន់​នាក់ ដែល​យើង​រំពឹង​ថា នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​យើង​ដើម្បី​ការពារ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ ក៏​ដូចជា​ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៨០»

លោក​បន្ត​ថា លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ក៏​ដូចជា​ក្រុម​ក្មេង​ស្ទាវ​គាំទ្រ​បក្ស​កាន់​អំណាច​នោះ​ឡើយ ចំពោះ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​ការ​ចាប់​ខ្លួន​ណា​មួយ​ដែល​នឹង​អាច​ធ្វើ​ឡើង​ទៅ​លើ​លោក កឹម សុខា នោះ។

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

​ឆ្លើយ​តប​ទៅ​នឹង​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ទាំង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ ព្រមាន​ថា សមត្ថកិច្ច​នឹង​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ចាត់​វិធានការ​តាម​ផ្លូវ​ចំពោះ​បាតុកម្ម​ទាំង​ឡាយ​ដែល​មាន​ល្បិច​បោក​បញ្ឆោត៖ «ដាក់​សុំ​ប៉ុន្មាន​ថ្ងៃ​មុន​ប៉ុណ្ណេះ​នាក់ ដង្ហែរ​ក្បួន​ប៉ុណ្ណេះ ចង់​បាន​ប៉ុណ្ណេះ គឺ​សមត្ថកិច្ចការពារ​ជូន។ យើង​ចង់​ណាស់​ពាក្យ​បញ្ចេញ​មតិ​ហ្នឹង ប៉ុន្តែ​កុំ​ឲ្យ​ធ្វើ​បាតុកម្ម​ដោយ​មាន​ការ​បង្កប់​នូវ​ល្បិចកល។ ដូច​យើង​ធ្លាប់​ឃើញ​ហើយ​ឆ្នាំ​២០១៣ បាតុកម្ម​តាំង​ពី​មាន​ការ​ទាមទារ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ តែ​ទីបំផុត​ដង្ហែ​ពេញ​ទីក្រុង​ភ្នំពេញ។ មនុស្ស​បួន​ប្រាំ​ម៉ឺន​នាក់​ហ្នឹង​ដង្ហែ​ពេញ​ភ្នំពេញ ស្រែក​ទាមទារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ អាហ្នឹង​ប្រាកដ​ជា​សមត្ថកិច្ច​អ្នក​មាន​ភារកិច្ច​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ទទួល​យក​មិន​បាន​ទេ»

​ក្រៅ​តែ​ពី​គម្រោង​ធ្វើ​បាតុកម្ម​របស់​ក្រុម​និស្សិត​ទាំង​នេះ អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ក៏​គ្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច និង​ការទូត​ទៅលើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន រហូត​ដល់​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព។

​ក្រុម​នេះ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី តាម​សាលាក្រុង សភាជាតិ និង​ស្ថានទូត​ខ្មែរ​នានា នៃ​បណ្តា​ប្រទេស​របស់​ខ្លួន​កំពុង​រស់​នៅ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ខាង​មុខ​នេះ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​អង្គការ​លីកាដូ រក​ឃើញ​មាន​ចំនួន ២៩​នាក់ កំពុង​ជាប់​ឃុំឃាំង​ដោយសារ​ការ​ហ៊ាន​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នកអានអនាមិក

គេមិនត្រូវចាប់មនុស្ស គេមិនត្រូវចោទឬចាប់លោកកឹម សុខាទេ៕ ខ្សែអាត់រឿងអាស្រូវកឹម សុខា ជាខ្សែអាត់ប្រឌឹត ។រោះងភាគត "ការពិតCNRP" ដែលប៉ុសនិងស៊ែរក្នុងហ្វេសប៊ុក ជារឿងប្រឌឹត ដោយ​"ក្រុមជុំនាញការនយោបាយ" របស់លោកហ៊ុន​សែនទាំងអស់។ រឿង"កញ្ញា ស្រីមុំ" រឿងកញ្ញា "ធី"សុវណ្ណថា សុទ្ធតែឆាកល្ខោនដឹកនាំដោយ"ក្រុមជុំនាញការនយោបាយ" លោកហ៊ុន សែន ទាំងអស់។ ក្រុមយុវជនខកចិត្តស្រីចំរើន ក៍ជាក្រុមសប្បនិមិត្តបង្កើតឡើងដោយ"ក្រុមចំនាញនយោបាយ"លោកហ៊ុន សែនទាំងអស់។ លោកកែវ រ៉េមី ចូលរួមដាក់អន្ទាក់"កញ្ញាស្រីមុំ" បានឡើងបុណ្យភ្លាម ។
សមត្ថកិច្ចគួរតាមចាប់ខ្លួនជនបង្កអសន្តិសុខផ្លូវចិត្តគំនិតក្នុងសង្គម ដែលមានមេខ្យល់គឺ "ក្រុមជុំនាញការនយោបាយ" លោកហ៊ុន សែន។

Jun 03, 2016 05:01 PM

Chea Mukai

ពី Phnom Penh

Please stand up with CNRP for rescue our country from Vietnamese government otherwise all Khmer people will lose everything forever. Do not forget more than three million Vietnamese people are living permanently in Cambodia and some of them are Cambodian army, commander, police, senators, etc. Absolutely they are supporting Hun Sen government.

Jun 02, 2016 01:21 PM

ខ្ញុំជាខ្មែរ

ប្រទេសអាស៊ាន៣នៅជាប់របងជាមួយយើងគឺភូមា ឡាវ និងវៀតណាម គេបានផ្លាស់ប្តូរមេដឹកនាំអស់ហើយ តើប្រទេសគេមានកលយុគ ឬចលាចលអ្វីអត់? ប្រទេសទាំង៣នេះ មានទីតាំងភូមិសាស្ត្រ ប្រពៃណី វប្បធ៌ម និងការរស់នៅប្រហាក់ប្រហែលខ្មែរយើងដែរ ដូច្នេះយើងត្រូវមើលគំរូរបស់គេរបៀបនៃការប្តូរមេដឹកនាំដោយសន្តិវិធីនិងពុំមានការបង្ហូរឈាម។
កុំព្យាយាមយកប្រទេសខ្មែរទៅប្រៀបធៀបជាមួយប្រទេសអារ៉ាប់ឲ្យសោះ វាខុសគ្នាឆ្ងាយណាស់ទាំងទីតាំងភូមិសាស្ត្រ ប្រពៃណី វប្បធ៌ម និងការរស់នៅរបស់ប្រជាជន ឬក៏ជាល្បិចកលចង់កាន់អំណាចតទៅទៀត?

Jun 02, 2016 07:12 AM

Takeo

ពី Takeo

លោកខៀវ សុភគ័ជិតចូលនិវត្តន៏ទើបនិយាយត្រូវម្តង។ ប៉ុន្តែពាក្យផ្អែម គឺជាថ្នាំពុលកុំភ្លេចណា។

Jun 02, 2016 06:21 AM

អ្នក​អាន​អនាមិក

អ្នកដែលគំរាមធ្វើបាតុកម្ម គឺបានតែមាត់ប៉ុណ្ណោះព្រោះខ្លាចគុគ

Jun 02, 2016 04:05 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល