0:00 / 0:00
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតអនុប្រធានទី១ រដ្ឋសភា មកដល់ប្រទេសកម្ពុជា វិញហើយនៅម៉ោងប្រហែល ៧ និង ៥០នាទីយប់ថ្ងៃទី២ ធ្នូ។ លោក កឹម សុខា មិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទេនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ស្ងាត់ៗកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដើម្បីទៅជួបពិភាក្សាជាមួយ លោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន បន្ទាប់ពីលោកទើបតែវិលចូលស្រុកកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ជាមួយអ្នកតំណាងរាស្ត្រពីររូបដែលរងរបួស ដោយការប្រើអំពើហិង្សា។
សូមស្ដាប់ លោក ប្រាជ្ញ ចេវ រាយការណ៍អំពីព័ត៌មាននេះពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
