លោក កឹម សុខា៖ សកម្មជន​បក្ស​ប្រជាជន​រារាំង​រថយន្ត​លោក

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​យប់​ថ្ងៃ​១១ មិថុនា បាន​អះអាង​ថា សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​កណ្ដាល បាន​ព្យាយាម​ឃាត់​រថយន្ត​លោក​មិន​ឲ្យ​បើក​ទៅ​មុខ​បាន និង​រារាំង​មិន​ឲ្យ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។

0:00 / 0:00

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​១១ មិថុនា ថា លោក​មិន​អាច​អត្ថាធិប្បាយ​បាន​ទេ​ជុំវិញ​បញ្ហា​នេះ ដោយ​រង់ចាំ​របាយការណ៍​មក​ទីស្នាក់ការ​លោក​ជា​មុន​សិន។ ប៉ុន្តែ​លោក​ថា វា​ជា​តួនាទី​របស់​ប៉ូលិស​ក្នុង​ការ​ការពារ​សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សង្គម។

លោក គៀត ច័ន្ទថារិទ្ធ៖ «ខ្ញុំ​ដឹង​តែ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ រឿង​ពាក់ព័ន្ធ​វេទិកា​សាធារណៈ​អី សូម​សួរ​ទៅ​ឯកឧត្ដម ខៀវ សុភ័គ។ ដូច​បញ្ជាក់​អ៊ីចឹង តួនាទី​ប៉ូលិស គឺ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ទាំង​អ្នក​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ទាំង​អស់ ធ្វើ​ម៉េច​កុំ​មាន​អំពើ​ហិង្សា...»

សូម​អញ្ជើញ​ស្ដាប់​ការ​សាកសួរ​អំពី​ហេតុការណ៍​នេះ រវាង​លោក តាំង សារ៉ាដា និង​លោក កឹម សុខា មាន​សេចក្ដី​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។