ខ្មែរ​នៅ​ក្រៅ​ប្រទេស​ជិត​៥០០​នាក់​ធ្វើ​បាតុកម្ម​នៅ​អាមេរិក

ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត ៥០០​នាក់​មក​ពី​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​អគារ​សភា​តំណាងរាស្ត្រ​អាមេរិកាំង នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

0:00 / 0:00

ក្រុម​បាតុករ​ទាមទារ​ឲ្យ​សភា​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ចូល​រួម​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ប្រកប​ដោយ​តម្លាភាព​និង​សន្តិវិធី។

ក្រុម​បាតុករ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) សើរើ​ឡើង​វិញ​នូវ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​សហរដ្ឋ​អាមេរិក ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​នោះ ដើម្បី​យក​មក​ដោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យន់ សាមៀន ពី​កន្លែង​បាតុកម្ម​នោះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។