ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ កាលពីព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា បានយាងគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាដុលយ៉ាដេត (Bhumibol Adulyadej) នាស្ថានទូតថៃ ប្រចាំនៅកម្ពុជា។
នេះបើយោងតាមទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតថៃប្រចាំកម្ពុជា ដែលចុះផ្សាយកាលពីថ្ងៃទី១៨ តុលា។
ព្រះមហាក្សត្រថៃ សោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា នៅទីក្រុងបាងកក ក្នុងព្រះជន្ម ៨៨ព្រះវស្សា។
ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា លោក នូថាវុធ ប៉ូធីសារ៉ូ (Nuttavudh Photisaro) បានចេញមកទទួលព្រះមហាក្សត្រ និងសម្ដេចម៉ែ ក្នុងពេលព្រះអង្គយាងគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កានៅស្ថានទូតថៃ នារាជធានីភ្នំពេញ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយប្រជាពលរដ្ឋថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
