ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​​ចាញ់​សម្លុត​គណបក្ស​នយោបាយ​រឿង​បោះឆ្នោត​ឃុំសង្កាត់

ដោយ អ៊ុង សេរីវុទ្ធ
2017-03-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយណាមួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​​ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​​គណបក្ស​​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ​​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិបោះឆ្នោត​ទាំងអស់ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧​នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សម្ងាត់ តាម​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះ​សុំ​កុំឲ្យ​មាន​ការ​ព្រួយ​បារម្ភ ពីការ​គៀបសង្កត់ គំរាម​កំហែង ឬ​សំឡុត​ពី​ជនណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

សារ​ព្រះមហាក្សត្រ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ក្រមសីលធម៌

ពី ភ្នំពេញ

សូមមេត្តាបង្ហាញអត្ថបទដើម!

Apr 23, 2017 11:26 AM

ខ្មែររស់ស្រុកគេ

ពី កាណាដា

ប្រជារាស្រ្តខ្មែរឆ្លងកាត់គ្រោះមហន្តរាយជាច្រើនរបបនយោបាយនៅប្រទេសខ្មែរ។ មា្នក់ៗកើតរោគខ្លាចរាំរ៉ៃពុំមានថ្នាំព្យាបាលពិតប្រាកដ មកដល់ថ្ងៃនេះ បានក្លាយជាដំបៅមហារីកនៅក្នុងបេះដូងរាស្រ្តខ្មែរស្ទើគ្រប់គ្នា។ ទូលបង្គំសង្ឃឹមថា ការលើកទឺកចិត្តដល់រាស្រ្តរបស់ព្រះអង្គនៅពេលបោះឆ្នោតខាងមុខនេះ ញាុំងចិត្តរាស្រ្តខ្មែរឱ្យលែងភ័យខ្លាច ហើយចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា។

សូមបន់ស្រន់ឱ្យរាស្រ្តខ្មែរទាំងអស់មានសុភមង្គលគ្រប់ៗគ្នា។

Mar 24, 2017 01:19 AM

Prey NoKor city or Saigon

The king is sending the message to all khmer people and all national political parties,please don't be afraid to any political culprit predator in reelection day coming...all khmer people must go to register to vote which a party or whom you like it"representative".A best time for everybody are coming right now,and make sure which candidate do you liked? or who you trust him or her,and make sure to avoid bad candidate who didn't clear the criminal record like"corruption,bribery,robber,killer,criminal,scammer,lies,liars,hand bloodshed,cheater,trouble maker,and didn't know how to do their job or lead your commune not to prosperity,then don't vote him or her as your representative.

Mar 22, 2017 04:33 PM

ជ្រោយចង្វារ

ពី ភ្នំពេញ

មានព្រះរាជអង្កា ខ្លះមកព្រះអង្គទូលបង្គំបានធូរទ្រូងខ្លះកុំស្ងាត់ស្ងៀមពេកនេះជាទឹកដីរបស់ព្រះអង្គដែរណា ស្ងាត់ៗព្រះអង្គយាងទៅចិនពិនិត្យព្រះសុខភាព ហើយ២នាក់ចេះតែពីឈ្លោះគ្នាដណ្តើមប្រជាប្រិយភាពបក្សរៀងៗខ្លូន តើប្រទេសយើងពេលណាទើបបានស្គាល់ពន្លឺថ្កុំថ្កើងនឹងគេ៕

Mar 21, 2017 10:51 PM

Former Sniper

GOOD KING MUST BE BRAVE.

Mar 21, 2017 08:17 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល