ព្រះមហាក្សត្រ​អំពាវនាវ​ដល់​បក្ស​ធំៗ​ទាំង​ពីរ​បន្ត​ការ​ពិភាក្សា​គ្នា​ដោយ​សន្តិវិធី

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពលរដ្ឋ​បាន​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នីតិកាល​ទី​៥ ខាង​មុខ បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិវាទ ឬ​បញ្ហា​ទាំង​ឡាយ​ដែល​នៅ​សេសសល់។

ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ ដែល​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត​ឱ្យ​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នីតិកាល​ទី​៥​នេះ សូម​បន្ត​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ផល​ប្រយោជន៍​ដ៏​ឧត្ដម​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ។

ក្នុង​ព្រះរាជសារ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា នេះ ព្រះមហាក្សត្រ​ទ្រង់​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ភាព​ថ្លៃថ្នូរ​របស់​ជាតិ ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​សុខសាន្ត ព្រម​ទាំង​រក្សា​ឯកភាព និង​សាមគ្គី​ជាតិ​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។