សារ​បែក​ធ្លាយ​បង្ហាញ​ថា​បក្ស​កាន់​អំណាច​រៀបចំ​ផែនការ​សម្ងាត់​ទប់ទល់​បក្ស​ប្រឆាំង

ដោយ អាស៊ីសេរី
2017-09-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
ពីឆ្វេង) លោក កឹម សុខា និងលោក សម រង្ស៊ី កាល​ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មុថិនា ឆ្នាំ​២០១៣។
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន ដែល​ជា​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា រង​ការ​ចោទ​ប្រកាន់​ថា បាន​ពឹង​បរទេស​ឲ្យ​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​ដោយ​សម្ងាត់ ដើម្បី​ទប់ទល់​នឹង​គណបក្ស​ប្រឆាំង។

អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ភាព​រង្គោះរង្គើ​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ វា​ពុំ​មែន​ជា​ការ​គាប់​ជួន​ទេ ពោល​នេះ​ជា​យុទ្ធសាស្ត្រ របស់​គូ​ភាគី​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សារ​បែក​ធ្លាយ​នេះ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ ខណៈ​មន្ត្រី​២រូប​ផ្សេង​ទៀត ក្នុង​ជួរ​រដ្ឋាភិបាល ពុំ​អាច​ទាក់ទង​បាន​ដើម្បី​ស្នើ​សុំ​ប្រតិកម្ម​ចំពោះ​គម្រោង​ដែល​ថា នឹង​រក​វិធី​ទប់ទល់​បក្ស​ប្រឆាំង​នេះ​នៅ​ឡើយ​ទេ។

លោក ទេព នីថា ដែល​ត្រូវ​បាន​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ "ធ្លាយ​ហើយបាន​បញ្ចេញ​សារ​សម្ងាត់​ឆ្លើយឆ្លង​ក្នុង​អ៊ីមែល រួម​និង​មន្ត្រី​ជាន់​ខ្ពស់ ២រូប​ផ្សេង បដិសេធ​យ៉ាង​ខ្លី​ក្នុង​ការ​អធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់ ដោយ​បង្វែរ​សំណួរ​នេះ ឲ្យ​ទៅ​អ្នក​នាំ​ពាក្យ​គ..ប​វិញ។

សារ​បែក​ធ្លាយ​​មួយ​តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ “ធ្លាយ​ហើយ” កាល​ពី​ថ្ងៃ​ទី ១៩ កញ្ញា បាន​លាត​ត្រដាង​ពី​ការ​សន្ទនា​តាម​សារ​អេឡិចត្រូនិក ឬ អ៊ីមែល រវាង​មន្ត្រី​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​មួយ​និង​អ្នក​ជំនួញ​បរទេស។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ទាំង​លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង ត្រូវ​បាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ធ្លាយ​ហើយ ចុះ​ផ្សាយ​ថា ជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រៀបចំ​ផែនការ​ដ៏​សំខាន់ ក្នុង​ការ​កម្ទេច​បក្ស​ប្រឆាំង។

សារ​បែក​ធ្លាយ ដែល​ឆ្លើយឆ្លង​គ្នា​យ៉ាង​ពិស្ដារ​រវាង​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​មួយ​និង​លោក អារុន សាវីវ (Aron Shaviv) នៅ​ក្នុង​អំឡុង​ខែ កញ្ញា ឆ្នាំ២០១៦ ស្ដីពី​ការ​ទប់ទល់​និង​ធ្វើ​អោយ​បក្ស​ប្រឆាំង​ត្រូវ​ចុះ​ខ្សោយ​នោះ ពុំបាន​លំអិត​អំពី​វិធី​ជាក់លាក់​របស់​បក្ស​កាន់​អំណាច​នោះ​ទេ

ដោយ​គ្រាន់តែ​បញ្ជាក់​ថា នឹង​បង្ហាញ​នៅ​ក្នុង​ឯកសារ (Slideshow ) ពេលក្រោយ។ ប៉ុន្តែ​សារ​ដែល​បាន​បែក​ធ្លាយ​នេះ ក៏​បាន​ជីក​ឫស​ជីក​គល់​អំពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​បក្ស​ប្រឆាំង​ដែរ ហើយ​ត្រូវ​រក​ពី​វិធី​ទប់ទល់ តាម​របៀប​ណា​ជាដើម។

ប្រភព​បន្ត​ថា ទាំង​លោក ប្រាក់ សុខុន និង លោក អូន ព័ន្ធមុន្នីរ័ត្ន ដែល​ជា​ក្រុម​ការងារ​បក្ស​កាន់​អំណាច បាន​រៀបចំ​ផែនការ​ដ៏​សម្ងាត់​តាម​អ៊ីមែល ដោយ​ពឹង​បរទេស​​ជា​ជន​ជាតិ​អ៊ីស្រាអែល ឈ្មោះ អារុន សាវីវ ដែល​មាន​តួនាទី​ជា​នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះ​ថា Shaviv Strategy and Campaigns។ សារ​ដែល​បាន​បែក​ធ្លាយ​នេះ បញ្ជាក់​ថា លោក អារុន ព្រម​ទទួល​រៀបចំ​យុទ្ធសាស្ត្រ តាម​ផែនការ​ដែល​បាន​ស្នើ​ឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​នេះ។

ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេល​នេះ មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ចោទ​ប្រកាន់​នេះ ពុំ​អាច​ទាក់ទង​ដើម្បី​សុំ​ប្រតិកម្ម​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី៣០ខែ កញ្ញា។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​បដិសេធ​ថា លោក​ពុំ​ដែល​បាន​ដឹង​ពី​ផែនការ​សម្ងាត់ ក្នុង​ហេតុផល​នយោបាយ​ណា​មួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ​និង​មន្ត្រី​ទាំង​នេះ​ឡើយ។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ កុំ​ថា​ឡើយ​គណនី​សំខាន់​ៗ របស់​ស្ថាប័ន​ដទៃ សូម្បី​គេហទំព័រ​ផ្លូវការ របស់​គ..ប និង​គណនី​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់​ក៏​មាន​គេ​រំខាន​ដែរ។

អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​លោក​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​បង្ក​ទៅ​ជា​ជម្លោះ​ផ្នែក​នយោបាយ​នេះ ផ្ដើម​ចេញ​ពី​សារ​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម រួច​មក​អ្នក​នយោបាយ យក​បញ្ហា​នេះ​ធ្វើ​ជា​ទុន​ក្នុង​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ទោះ​ជា​បែប​ណា អ្នក​វិភាគ​រូប​នេះ នៅ​មិន​ប្រាកដ​ថា​តើ សារ​ដែល​បាន​បែក​ធ្លាយ​ជា​ហូរហែ​នេះ អាច​ជា​ចេតនា របស់​អ្នក​នយោបាយ ឬ​ភាគី​ទីបី​ជា​អ្នក​បញ្ចេញ​នោះ​ឡើយ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ​ជប យល់​ឃើញ​ថា លោក​មិន​ចង់​ឃើញ​បុគ្គល​ណា​ម្នាក់ ទម្លាក់​អម្រែក​នៃ​ការ​លាប​ពណ៌​ដ៏​ធ្ងន់​នេះ មក​លើ​មន្ត្រី គ..ប នោះ​ទេ។ លោក​បន្ត​អំពាវនាវ ដោយ​ស្នើ​សូម​ឲ្យ​លោក និង​អ្នក​ផ្សេង​ទៀត អាច​មាន​ពេល​​បំពេញ​កិច្ចការ​ដោយ​ផ្អែក​លើ​បច្ចេកទេស​​បោះឆ្នោត​ដោយ​ស្ងប់​ស្ងាត់​ផង​ទៅ​ចុះ។ លើស​ពី​នេះ​ទៀត មន្ត្រី​នាំ​ពាក្យ​រូប​នេះ មិន​ចង់​ឃើញ​ការ​លាប​ពណ៌​នេះ សូម្បី​មន្ត្រី​ជំនាញ​រៀបចំ​ការ​បោះឆ្នោត ក៏​មិន​លើក​លែង​​​ដែរ។

ក្នុង​ចំណោម​សារ​ឆ្លើយឆ្លង​ទាំង​នោះ​ដែរ គេ​ឃើញ​មាន​សារ​ឆ្លើយឆ្លង​របស់​ជនជាតិ​ប៉ាគីស្ថាន (Pakistan) ឈ្មោះ ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ដែល​គេ​ដឹង​ថា ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន ហើយ​ដែល​តែង​និយាយ​សរសើរ​ពី​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ឬ​និយាយ​ការពារ​លោក ហ៊ុន សែន ពី​ការ​រិះគន់​របស់​សហគមន៍​អន្តរជាតិ​នោះ។ លោក​បាន​សរសេរ​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​លោក​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​កម្ពុជា។

ជនជាតិ​ប៉ាគីស្ថាន ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​រូប​នេះ ក៏​បាន​អរគុណ​លោក ហ៊ុន ម៉ាណែត ដែល​បាន​ជួយ​ធ្វើ​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច។ លោក ចូសេហ្វ ម៉ាត់ស៊ូ បាន​សរសើរ​លោក ហ៊ុន ម៉ាណែត ហើយ​បាន​សន្យា​ថា នឹង​ជួយ​កិច្ចការ​របស់​លោក ហ៊ុន ម៉ាណែត និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​នោះ​ក៏​មាន​ការ​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​ជ័យជំនះ​សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ផង​ដែរ។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ពេល​នេះ អ្វី​ដែល​បក្ស​​កាន់​អំណាច​ធ្វើ​ទៅ​លើ​បក្ស​ប្រឆាំង ប្រាកដ​ណាស់​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ ធ្វើ​យ៉ាង​ណា​ឲ្យ​បក្ស​ប្រឆាំង​ដើរ​ទៅ​មុខ​លែង​រួច។ អ្នក​វិភាគ​នយោបាយ កត់​សំគាល់​ថា សព្វថ្ងៃ​នេះ បក្ស​ប្រឆាំង​ធ្វើ​អ្វី​ក៏​ខុស​ច្បាប់ បើ​ទោះ​ជា​សកម្មភាព​ទាំង​នោះ តស៊ូ​មតិ​តាម​រូបភាព​អហិង្សា ប្រជាធិបតេយ្យ យ៉ាង​ណា​ក្ដី។ សកម្មជន​បក្ស​មួយ​ចំនួន ត្រូវ​រត់​ភៀស​ខ្លួន និង​មួយ​ចំនួន​ទៀត ត្រូវ​ជាប់​បណ្ដឹង​តាម​ផ្លូវ​តុលាការ ក្រោម​បទ​ប្រកាន់​ថា មាន​ជាប់​និន្នាការ​បដិវត្ត​ពណ៌ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ កាល​ពី​ថ្ងៃ​ទី៣ ខែ កញ្ញា លោក កឹម សុខា ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​បាន​កម្លាំង​នគរបាល ឡោមព័ទ្ធ​ផ្ទះ ហើយ​ចាប់​ខ្លួន​ដោយ​បង្ខំ ទាំង​ពុំ​មាន​ដីកា និង​នៅ​មាន​អភ័យឯកសិទ្ធិសភា​ផង។ ការ​ចាប់​ខ្លួន​ស្រស់​ៗ ដែល​ស្ថិត​ក្រោម​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​នេះ ក្រោម​ហេតុផល​ថា លោក កឹម សុខា ឃុបឃិត​ជា​មួយ​ជន​បរទេស រៀបចំ​យុទ្ធសាស្ត្រ ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល របស់​លោក ហ៊ុន សែន ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា បញ្ហា​ដែល​កើត​ឡើង​ចំ​ពោះ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ គឺ​ជា​ផែនការ​ចាត់តាំង​មួយ​ដ៏​ជាក់លាក់ ពី​បក្ស​នយោបាយ​ផ្សេង​ទៀត។ លោក​បន្ត​ថា មាន​ពេល​ខ្លះ​បើ​ទោះ​ជា​អ្នក​តំណាងរាស្ត្រ​ត្រូវ​បាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ការពារ​ក្ដី ក៏​នៅ​តែ​ពុំ​អាច​ធានា​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​តំណាងរាស្ត្រ​បាន​ដដែល។

យ៉ាង​ណា​ក៏​ដោយ មន្ត្រី​រដ្ឋាភិបាល​តែង​ថ្លែង​ការពារ​ពី​ជំហរ​របស់​ខ្លួន​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាងរាស្ត្រ និង​សកម្មជន​របស់​បក្ស​ប្រឆាំង ដោយ​សារ​ពួក​គេ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ។ ដោយ​ឡែក មន្ត្រី​ក្រសួង​យុត្តិធម៌​វិញ ធ្លាប់​បញ្ជាក់​ថា នៅ​កម្ពុជា​ពុំ​មាន​អ្នក​ទោស​នយោបាយ​ទេ ពោល​មាន​តែ​អ្នក​នយោបាយ​មាន​ទោស។

អ្នក​ច្បាប់​យល់​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ការ​សន្ទនា​ឯកជន​បែប​នេះ គឺ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់​លើ​សិទ្ធិ​​ឯកជន ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ អ្នក​វិភាគ​ចាត់​ទុក​ថា ដោយសារ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​ករណី​ទាំង​នេះ ទើប​ការ​រំលោភ​ការ​សម្ងាត់​ឯកជន​នេះ​នៅ​តែ​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

tmil Hun Sen fears national election 2018 coming

Tmil Hun Sen is committing crime after crime with hired foreigners "warfare psychologies or dirtiest politic" to help him to destroy opposition party before national election coming in 2018.One hired from Pakistan Talibal's group network and other one anonymous from Israel left-wing radical"shame on him".This national election 2018 coming all Khmer people want the world leaders,UN and international community must to pressure more on this govm't criminal gangsters back to sit down around table to solve this problem before national election 2018 approaching.This tmil HunSen who commited crimes try to destroy its popular political contender"CNRP vs CCP"and stir up political turmoil to block national election coming with arrested more opposition members and tossed them into jail"without the reason"and he wants only his CCP's thugs can run a campaign to against Ghost party"like n.korea".However, all Khmer people wants the world leaders,UN and international community please bring this horrible man"HS"to face a justice at ICC.

Oct 03, 2017 03:23 PM

M

ពី F

MR SAR KHENG, IT IS YOUR TURM. ONLY YOU AND YOUR PATRIOTISM CAN RELEASE KHMER NATION FROM HUN DESTROYING REGIME.

Oct 02, 2017 03:24 AM

អស្ចារ្យណាស់ប្រទេសខ្ញុំ

ពី ភ្នំពេញ

បក្សកាន់អំណាចរួមគំនិតគ្នាជាមួយបរទេសដើម្បីកម្ចាត់គណបក្សនយោបាយដែលជាខ្មែរដូចគ្នាគឺជា "អ្នកស្នេហាជាតិ"។ រីឯបក្សប្រឆាំងដែលនិយាយអំពីការប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ព្រមទាំងជួយពន្យល់ឲ្យប្រជាពលរដ្ឋបានដឹងនិងយល់អំពីលទ្ធិប្រជាធិបតេយ្យគឺជា "ជនក្បត់ជាតិ"

Oct 01, 2017 11:33 PM

អ្នក​អាន​អនាមិក

បើតាមឯកសាររបស់អាលី្លម៉ង់ បានបញ្ជាក់ថា ពួកអាយសុីសអាចទិញអត្តសញ្ញាណបណ្ណ័ នៅបណ្តាញងងឹតរួចបណ្តុំខ្លួនពីប្រទេសមួយទៅប្រតិបត្ត័ការណ៏តាមគោលដៅរបស់ពួកវា ដូច្នេះឈ្មោះJosef Matthew នេះមិនជាឈ្មោះរបស់បាហ្ងីសស្ថានទេ ជននេះរៀបចំខ្លួនចូលទៅក្នុង្ករុមរបស់ហ៊ុន សែន ដើម្បីធ្វីដំណើទៅគោលដៅរបស់វាហើយ។ រីឯ ប្រទេសអុីស្រាកឯល ក៍មានពួកបាលេស្សទីនកាន់ Passort អុីស្រាកឯលដែ ហើយពួកនេះមាននិន្នាការប្រឆាំងនឹងសហរដ្ថអសមេរិចដែរ ដូច្នេះហ៊ុនសែនចាប់ដៃជាមួយអៃសុិសហើយពេលនេះ។

Oct 01, 2017 07:52 PM

អ្នក​អាន​អនាមិក

លោកហ៊ុនសែនបានធ្វើសកម្មភាពជាក់ស្តែងប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែលចាប់ខ្លួនលោកគីមសុខានៅពេលដែលមានអភ័យឯកសិទ្ធិនៅពេលយប់។ នេះគឺជាទង្វើជាក់ស្តែងពិតប្រាកដនៃការប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។ ហេតុអ្វីបានជាគ្មាននរណាម្នាក់ចាប់ខ្លួនហ៊ុនសែន? អាចចាប់ខ្លួនគាត់ខណៈដែលមានអភ័យឯកសិទ្ធិបាន ពីព្រោះគាត់បានធ្វើសកម្មភាពជាក់ស្តែងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ.

Oct 01, 2017 03:05 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល