មិនមានមន្ត្រីនគរបាលណាម្នាក់បញ្ជាក់ហេតុផលអំពីការហាមឃាត់នេះទេ ក្រៅពីព័ត៌មានពីអ្នកឈរមើលខ្លះនិយាយថា ខ្លាចក្រុមព្រះសង្ឃទាំងនោះបង្កការកកស្ទះនៅតំបន់មុខវាំងនោះ។
បន្ទាប់ពីក្រុមនគរបាលដាក់របាំងរារាំង មិនឱ្យបន្តដំណើរទៅមុខទៀតបាន ព្រះសង្ឃជិត ២០០អង្គនោះ នាំគ្នាគង់ធ្វើសមាធិសុំសន្តិភាពនៅលើផ្លូវថ្នល់ ខាងមុខសាលមហោស្រពចតុមុខនោះ។ មិនមានការប៉ះទង្គិច ឬអំពើហិង្សាណាមួយកើតឡើងទេ នៅក្នុងការរារាំងនោះ។ ក៏ប៉ុន្តែ ក្នុងអំឡុងពេលដែលព្រះសង្ឃកំពុងអង្គុយសមាធិ មានជនមិនស្គាល់មុខចោលស្បែកជើងលើព្រះសង្ឃ។ ទោះជាដូច្នេះក្ដី មិនមានព្រះសង្ឃរងបួសទេ ហើយព្រះសង្ឃសូត្រធម៌ដើម្បីផ្សាយមេត្តាធម៌ និងរំសាយទៅតាមវត្តរៀងៗខ្លួន នៅម៉ោងជិត ៦ល្ងាច។

ដោយឡែក ក្រៅពីព្រះសង្ឃនៅឯខាងជើងព្រះបរមរាជវាំងវិញ គឺនៅកែងផ្លូវព្រះស៊ីសុវត្ថិ និងផ្លូវលេខ ១៧៨ សមត្ថកិច្ចនគរបាលក៏ដាក់របាំងបិទផ្លូវដែរ ដោយរារាំងដល់ពលរដ្ឋប្រមាណ ២០០ ទៅ ៣០០នាក់ ដែលមានបំណងធ្វើដំណើរទៅបួងសួងនៅខាងមុខព្រះបរមរាជវាំងដូចព្រះសង្ឃដែរ។ ការរារាំងរបស់នគរបាលនៅទីនោះ មិនមានការប៉ះទង្គិចគ្នាទេ ហើយអ្នកភូមិបឹងកក់ បានដកថយខ្លះវិញ នៅម៉ោងជាង ៦ល្ងាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
