ព្រះសង្ឃប្រកាស បានបញ្ជាក់ថា ការចូលរួមធ្វើមហាបាតុកម្មជាមួយបក្សនយោបាយណាមួយ នាំឲ្យបាត់បង់សេចក្ដីថ្លៃថ្នូររបស់ព្រះសង្ឃនៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលជាឧត្តមភេទ ជាបូជនីយបុគ្គល ជាទីគោរពសក្ការៈ។
ក៏ប៉ុន្តែ មានព្រះសង្ឃមួយចំនួនបានប្រតិកម្មចំពោះព្រះសង្ឃប្រកាសនេះ។
ព្រះសង្ឃព្រះនាម ប៊ុត ប៊ុនទិញ នៅភ្នំពេញ មានថេរដីកាថា ព្រះសង្ឃមានសិទ្ធិធ្វើនយោបាយ មិនខុសច្បាប់ទេ។
ចំណែកព្រះសង្ឃព្រះនាម កែវ សូម៉ាលី គង់នៅខេត្តសៀមរាប ក៏បានសំណូមពរដល់អ្នកនយោបាយទាំងអស់ កុំឲ្យដាក់នឹមនយោបាយលើព្រះពុទ្ធសាសនា បង្ខំព្រះសង្ឃឲ្យបម្រើនយោបាយឲ្យបក្សខ្លួន ហើយបានអំពាវនាវដល់ព្រះសង្ឃទាំងអស់ក្រោកឈរឡើង ដើម្បីទាមទារសិទ្ធិសេរីភាព ចៀសផុតពីគំនាបនយោបាយពីអ្នកកាន់អំណាច។
ព្រះសង្ឃប្រកាសរបស់គណៈសង្ឃទាំងពីរគណៈ ធ្វើឡើងនៅមុនពេលបក្សសង្គ្រោះជាតិ គ្រោងធ្វើមហាបាតុកម្ម បីថ្ងៃជាប់ៗគ្នា នៅទីលានប្រជាធិបតេយ្យ ដែលចាប់ផ្ដើមពីថ្ងៃទី១៥ កញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
