លោក ម៉ម សូណង់ដូ ប្រកាស​ចូល​រួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ផ្ញើ​លិខិត​ទៅ​សាលា​ក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​ចូល​រួម​ដឹក​នាំ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ខាង​មុខ​នេះ ដើម្បី​ទាមទារ​ការ​ដំឡើង​កម្លាំង​វិទ្យុ​ផ្សាយ​បន្ត ទៅ​តាម​ខេត្ត​ផ្សេងៗ និង​ស្នើសុំ​ហ្វេ្រកង់​ដើម្បី​បង្កើត​ទូរទស្សន៍។

0:00 / 0:00

លោក​មាន​ប្រសាសន៍​បន្ត​ថា វិទ្យុ​សម្បុក​ឃ្មុំ បាន​រង​ការ​រឹតត្បិត​ខ្លាំង​ពី​រដ្ឋាភិបាល​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម ឬ​លក់​ម៉ោង​ផ្សាយ​ដល់​បណ្ដា​សមាគម​ខ្មែរ​ភាគ​ច្រើន​ពី​ក្រៅ​ប្រទេស។

លោក​បន្ត​ថា ក្រសួង​ព័ត៌មាន ត្រូវ​តែ​ផ្តល់​យុត្តិធម៌​ដល់​វិទ្យុ​របស់​លោក​ឲ្យ​ស្រប​តាម​ឆន្ទៈ​រាស្ត្រ​ដែល​ចង់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។