អ្នកស្រី មូរ សុខហួរ មក​ដល់​កម្ពុជា

0:00 / 0:00

តំណាងរាស្ត្រ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា វិញ​ហើយ កាល​ពី​រំលង​អធ្រាត្រ ថ្ងៃ​ទី​២០ មេសា។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះជាតិ និង​អ្នក​គាំទ្រ​គណបក្ស​នេះ​ជាង ១០០​នាក់ មក​ទទួល​អ្នកស្រី។ គ្រាន់​តែ​បាន​ជាន់​លើ​ដី​កំណើត​វិញ អ្នកស្រី​ថ្លែង​ថា ដើម្បី​បំពេញ​ការងារ​ជា​តំណាងរាស្ត្រ។

ក្នុង​ពេល​វិល​ត្រឡប់​របស់​អ្នកស្រី ពុំ​មាន​ឃើញ​មាន​សត្ថកិច្ច​ដាក់​ពង្រាយ ឬ​រង់ចាំ​ចាប់​អ្នកស្រី​នៅ​ប្រលានយន្តហោះ​ទេ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ជាង ៩​ខែ ទៅ​រស់​នៅ​សហរដ្ឋអាមេរិក ដើម្បី​ថែរក្សា​ជំងឺ​ស្វាមី​របស់​អ្នកស្រី ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​មហារីក។ អ្នកស្រី​ឲ្យ​ដឹង​ថា ការ​វិលត្រឡប់​មក​កាន់​មាតុភូមិ​កំណើត​វិញ​នេះ ជា​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ ក្នុង​នាម​អ្នកស្រី​ជា​អ្នក​តំណាងរាស្ត្រ និង​បង្កើត​ជា​មូលនិធិ​សប្បុរសធម៌​មួយ ដើម្បី​ជួយ​ដល់​អ្នក​កើត​ជំងឺ​មហារីក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត ហៅ​មន្ទីរពេទ្យ រុស្ស៊ី តាម​បំណង​របស់​ស្វាមី​អ្នកស្រី​មុន​ពេល​លោក​ស្លាប់។ លោក ស្កត់ លីពឺរ៍ (Scott Leiper) បាន​ទទួល​មរណភាព​នៅ​ទីក្រុង​ញីវយ៉ក (New York) ក្នុង​អាយុ ៦១​ឆ្នាំ ដោយ​ជំងឺ​មហារីក។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ប្រាជ្ញ ចេវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។