កិច្ច​ពិភាក្សា​អំពី​លទ្ធផល​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា

0:00 / 0:00

អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា អះអាង​ថា ប្រធានាធិបតី​ប្រទេស​មីយ៉ាន់ម៉ា ឬ ភូមា បាន​សន្យា​នឹង​ផ្តល់​អំណាច​ទៅ​គណបក្ស​ប្រឆាំង​ដោយ​សន្តិវិធី។

ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (National League for Democracy) ប្រធានាធិបតី ថេន សេន (Thein Sein) បញ្ជាក់​ថា ផ្អែក​តាម​លទ្ធផល​របស់​សហព័ន្ធ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រដ្ឋាភិបាល​ស្វាគមន៍​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​លទ្ធផល​នាំ​មុខ​ក្នុង​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ផ្ទេរ​អំណាច​តាម​ច្បាប់​កំណត់។

ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​នេះ​ដែរ អ្នកស្រី អ៊ុង សាន ស៊ូជី ក៏​បាន​ស្នើ​ជួប​នឹង​មេដឹកនាំ​យោធា និង​ប្រធានាធិបតី ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​យោង​ទៅ​តាម​លទ្ធផល​បោះឆ្នោត។ អ្នកស្រី​ស្នើ​ឲ្យ​មេដឹកនាំ​ទាំង​អស់​គោរព​ទៅ​តាម​លទ្ធផល​បោះ​ឆ្នោត និង​ឆន្ទៈ​របស់​ពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។ លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន​បង្ហាញ​ថា គណបក្ស​អ្នកស្រី អ៊ុង សាន ស៊ូជី ទទួល​បាន​ការ​គាំទ្រ​ប្រមាណ ៩០​ភាគរយ។

សូម​ស្ដាប់​កិច្ច​ពិភាក្សា​អំពី​លទ្ធផល​បោះ​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។