សេចក្ដីថ្លែងការណ៍របស់រដ្ឋសភា នៅថ្ងៃទី២៧ ខែកញ្ញា នេះ បានលើកឡើងនូវចំណុចមួយចំនួនដែលគណបក្សសង្គ្រោះជាតិ រិះគន់កិច្ចប្រជុំសភាលើកដំបូង និងការប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៥។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការមួយនៃរដ្ឋសភា លោក ជាម យៀប មានប្រសាសន៍ថា កម្ពុជា មានច្បាប់នៅជាធរមានដែលអាចអោយរដ្ឋសភាចាត់វិធានការតាមច្បាប់ ទៅលើគណបក្សសង្គ្រោះជាតិ។
«សំឡេង»
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ពុំបានប្រកាសបោះបង់ចោលអាសនៈទាំង ៥៥ របស់ខ្លួនក្នុងរដ្ឋសភាឡើយ។ លើសពីនេះ នៅក្នុងការចរចាជាមួយគណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រឆាំងមួយនេះបានទទួលស្គាល់លទ្ធផលឆ្នោត ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ឯបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
