គ.ជ.ប ចេញ​ប័ណ្ណ​ដល់​អ្នក​កាសែត​យក​ព័ត៌មាន​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ដល់​អ្នកសារព័ត៌មាន ជាតិ អន្តរជាតិ ចំនួន២១៤នាក់ ដើម្បី​ចូលរួម​យក​ព័ត៌មាន នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​២ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ ឧសភា។

អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ មក​ពី ៣១​អង្គភាព​ផ្សេង​គ្នា ក្នុង​នោះ​អ្នក​សារព័ត៌មាន​ជាតិ​មាន​ចំនួន ១៤៤​នាក់ និង​អ្នកសារព័ត៌មាន​អន្តរជាតិ​ចំនួន ៧០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។