លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) នឹងចូលកាន់តំណែងអង្គលេខាធិការថ្មី នៃអង្គការសហប្រជាជាតិ ដែលនឹងត្រូវបំពេញមុខងារនេះនៅថ្ងៃទី០១ ខែមករា ឆ្នាំក្រោយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិមានអាណត្តិ ៥ឆ្នាំ។
លោក អង់តូនីញ៉ូ ហ្គូទែរ៉េ ជាជនជាតិ ព័រទុយហ្កាល់ (Portugal) ។ លោកមានអាយុ ៦៧ ឆ្នាំ។ លោកធ្លាប់ធ្វើជានាយករដ្ឋមន្រ្តីប្រទេស ព័រទុយហ្គាល់ ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២និងធ្លាប់ធ្វើជាឧត្ដមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥។
លោកត្រូវបានមហាសន្និបាតនៃអង្គការសហប្រជាជាតិ បោះឆ្នោតកាលពីថ្ងៃទី១៣ តុលា ឲ្យជាប់ជាអគ្គលេខាធិការថ្មី នៃអង្គការសហប្រជាជាតិ ជំនួសលោក បាន គីមូន (Ban Ki-moon) ដែលជា អគ្គលេខាធិការអង្គការសហប្រជាជាតិបច្ចុប្បន្ន ដែលនឹងត្រូវផុតអាណត្តិនៅថ្ងៃទី៣១ ខែធ្នូនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។